រថយន្តមួយគ្រឿងបើកឆ្លងផ្លូវត្រូវម៉ូតូបើកបុកស្លាប់បុរសម្នាក់

កណ្ដាល ៖​ បុរសម្នាក់បានស្លាប់ ខណៈកំពុងបើកបរម៉ូតូមានរថយន្តមួយគ្រឿងបើកឆ្លងផ្លូវ បណ្ដាលឱ្យម៉ូតូជនរងគ្រោះឈប់មិនទាន់បានបុកពេញរថយន្តមួយទំហឹង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបំបែកជាបួនផ្សារថ្នល់ទទឹង​ លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្នល់ទទឹង​ ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប៉ូលិសស្រុកអង្គស្នួលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ូ​ ខឿន​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ មានទីលំនៅភូមិ​ គោកឃ្លាង​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​​ មុខរបរជាងភ្លើង​ បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1K​-2582 ។ ចំណែរថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើករត់គេចខ្លួនបាត់ ។

ប៉ូលិសបន្តថា ដំបូងរថយន្តខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្សារថ្នល់ទទឹងបរថយន្តខាងលើ បានបត់ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈនោះក៏មានម៉ូតូមួយគ្រឿងបើកដោយលកបឿនលឿន ក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តខាងលើពេញមួយទំហឹង បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ។  ឯរថយន្តបានបើករត់គេចខ្លួនបាត់ ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងប៉ូលិសចរាចរណ៍ស្រុកអង្គស្នួលបានចុះមកកន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង យកម៉ូតូជនរងគ្រោះមករក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីកសាងសំណុំរឿងស្រាវជ្រាវរករថយន្តខាងលើ ចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...