កូនប្រុសបែកថ្នាំបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ,ប៉ូលិសចាប់ដាក់មណ្ឌលបន្សាបគ្រឿងញៀន

ពោធិ៍សាត់​ ៖​ ប៉ូលិសស្រុកស្រុកកណ្តៀងបានឃាត់ខ្លួនបុរសម្នាក់​ បន្ទាប់ពីមានបណ្តឹងពីអាណាព្យាបាលរបស់គេដែលគេកំពុងអុកឡុកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះកើតហេតុកាលពីថ្ងៃទី២១ខែមេសាឆ្នាំ ២០១៩ វេលាម៉ោង៨និង ៣០ នាទីនៅចំណុចភូមិវត្តលាប ឃុំ ស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ 

តាមការរៀបរាប់របស់មាតាបិតា ជនសង្ស័យថា កន្លងមកជនសង្ស័យ ឈ្មោះ ស៊ាន សុីមុត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវត្តលាប ឃុំស្យា ស្រុកកណ្តៀងបានប្រើប្រាស់ថ្នាំញៀនអស់រយ:ពេលច្រើនឆ្នាំកន្លងមកហើយ ។ ពេលញៀនថ្នាំម្តងៗមើលទៅវាហាក់ដូចជាដំរីចុះព្រេង វាយបំផ្លាញទ្រព្យសម្បត្តិក្នុងគ្មានអ្នកណានិយាយបានឡើយ។ ម្តាយឪពុកទោះកូនធ្វើយ៉ាងណាក៏ចេះតែទ្រាំ តែនៅថ្ងៃកើតហេតុគាត់ទ្រាំលែងបានក៏សម្រេចចិត្តរត់រកសមត្ថកិច្ចជួយអត្តរាគមន៍ចាប់កូនរបស់ដែលជាអ្នកញៀនថ្នាំតែម្តង។

ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានសារភាពថា គេបានប្រើប្រាស់ថ្នាំញៀនមែន ព្រមទាំងធ្វើតេស្ត​ ជាលទ្ធផលបញ្ជាក់ថាវិជ្ជមានតេស្ត(+) ទៀតផងនោះឪពុកម្តាយក៏សម្រេចចិត្តសំណូមពរដល់សមត្ថកិច្ចជួយ បញ្ជូនទៅដាក់មណ្ឌលបន្សាបគ្រឿងញៀននៅខេត្តបាត់ដំបងស្រុកបវេល នៅថ្ងៃទី២១ ខែមេសាឆ្នាំ ២០១៩តែម្តងទៅ៕

adverise with khmeread