ស្ត្រីម្នាក់តស៊ូក្តីនៅតុលាការ ១០ ឆ្នាំហើយមិនទាន់ចប់ទៀត រឿងប៉ូលិសផាកលុយនាងរាប់រយដុល្លារពីបទមិនព្រមតោងបង្កាន់ដៃពេលជិះជណ្តើរយន្ត

នៅពេលអ្នកឡើងជណ្ដើរយន្ត អ្នកត្រូវតែកាន់បង្កាន់ដៃ ដើម្បីសុវត្ថិភាព។ ប៉ុន្ដែប្រសិនបើអ្នកបដិសេធដំបូន្មានមួយនេះវិញ? ពិតណាស់ ស្ដ្រីកាណាដាម្នាក់បានតតាំងក្តីនៅតុលាការអស់ ១០ ឆ្នាំសម្រាប់ការឡើងជណ្ដើរយន្តមិនកាន់បង្កាន់ដៃ។

ក្នុងឆ្នាំ ២០០៩ នាង Bela Kosoian បានឡើងជណ្ដើរយន្តមួយនៅស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុង Laval នៅពេលប៉ូលិសម្នាក់បានប្រាប់នាងថា គោរពស្លាកសញ្ញាលើជណ្ដើរយន្តដែលគេសរសេរថា "សូមប្រុងប្រយ័ត្ន កាន់បង្កាន់ដៃ" នៅក្នុងប្រទេសបារាំង។ ស្ដ្រីរូបនោះបានបដិសេធសំណើរបស់ប៉ូលិ និងផ្ទុយទៅវិញបែរជាមកឈ្លោះជាមួយនឹងគាត់។ នាងត្រូវបានប៉ូលិសឃុំខ្លួន និងផាក ១០០ ដុល្លារសម្រាប់ការមិនកាន់បង្កាន់ដៃ និង ផាក ៣២០ ដុល្លារផ្សេងទៀតសម្រាប់ការមិនលាតត្រដាងអត្តសញ្ញាណរបស់នាង។ ហើយនាងក៏ត្រូវបានវាយខ្នោះ និងឃុំខ្លួនអស់រយៈពេលកន្លះម៉ោងនៅពេលនោះផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...