ឆេះហាងដូមីណូ ភីហ្សានិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិក,របួស២នាក់

    ភ្នំពេញ ៖  មានគ្រោះអគ្គិភ័យបានឆាបឆេះហាងដូមីណូ ភីហ្សានិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិក ដែលបណ្តាលមកពីទុស្សេប្រអប់បណ្តាញបង្គោលខ្សែភ្លើង ដែលរត់តាមផ្លូវខាងក្រៅ  ហើយរាលដាលដល់ក្នុងអគារទាំង២នេះតែម្តង។ 

     ហេតុការណ៍នេះបង្កឱ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង ១និង២០នាទី រសៀលថ្ងៃ ទី២២ មេសា ២០១៩ នៅចំណុចផ្លូវលេខ៥១៦ កែងផ្លូវលេខ ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

     សមត្ថកិច្ចបានបញ្ជាក់ជាបឋមថា មកទល់វេលាម៉ោង ២និង១០នាទី ថ្ងៃដដែលនេះ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងកំពុងសម្រុកចូលបាញ់ពន្លត់បាន១០០ភាគរយហើយ ។  ចំពោះការខូចខាត ហាងដូមីណូ ភីហ្សាឆេះរោលខ្លោច ផ្នែកខាងក្រៅស្ទើរទាំងស្រុង ។ ឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិក ឆេះផ្នែកខាងក្រោយបន្តិច ។

   ក្នុងហេតុការណ៍នេះដែរ បណ្តាលឱ្យមានមនុស្ស២នាក់ សន្លប់ជាប់ក្នុងអគារ តែត្រូវសមត្ថកិច្ចជួយសង្គ្រោះបានទាន់ពេល ៕

 

adverise with khmeread
tiger
Loading ad ...