ព្រលឹងចុងសក់គ្រប់គ្នា! រញ្ជួយដីនៅហ្វីលីពីនធ្វើឱ្យអគារខ្ពស់មួយយោលយោគចុះឡើង ខ្ចាយទឹកអាងលើដំបូលធ្លាក់មកដីគួរឱ្យព្រឺរព្រួច

រញ្ជួយដីកម្រិត ៦,៣ រិច្ឆទ័រដ៏ខ្លាំងក្លាបានវាយប្រហារប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទទី២២មេសា ដោយបណ្តាលឱ្យញ័រអគារជាច្រើននៅក្នុងទីក្រុងម៉ានីលនិងនាំឱ្យមានការជម្លៀសមនុស្សនៅទូទាំងទីក្រុងនិងតំបន់ឆ្ងាយពីនេះទៀត។

អគារជាច្រើនបានរ៉េរាំនៅក្នុងសង្កាត់ពាណិជ្ជកម្មដ៏សំខាន់ ខណៈរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង៥និង១១នាទីល្ងាចម៉ោងក្នុងស្រុក នៅជម្រៅរញ្ជួយប្រមាណ ៤០ គីឡូម៉ែត្រ នៅចម្ងាយប្រហែល ៥៩ គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុងម៉ានីល។

យោងតាមមន្ត្រីក្នុងតំបន់ម្នាក់នៅទីក្រុង Porac យ៉ាងហោចណាស់មានអាគារពីរកន្លែងបានដួលរលំ ហើយមនុស្ស ៥ នាក់ត្រូវគេជឿថាស្លាប់រហូតមកទល់ពេលនេះ។ 

អគារមួយនៅក្នុងរដ្ឋធានី គឺអគារផ្ទះល្វែងប្រណីត Anchor Skysuites បានរ៉េចុះឡើងយ៉ាងខ្លាំងរហូតដល់ខ្ចាយទឹកចេញពីសួនទឹកនៅលើដំបូលអគារនោះទៀតផង។ អគារនេះមានកម្ពស់ ១៨១ ម៉ែត្រស្មើនឹង ៥៣ ជាន់ និងមានអាងទឹកវែងមួយនៅលើដំបូល គឺប្រវែង ២៥ ម៉ែត្រ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...