វីដេអូសុវត្ថិភាពត្រូវបានទម្លាយ! ជនបំផ្ទុះគ្រាប់បែកនៅស្រីលង្ការចុចបំផ្ទុះគ្រាប់បែកស្តែងៗប្រហារមនុស្សរាប់រយនាក់ដោយឥតញញើតសូម្បីតែបន្តិច

រូបភាពកាមេរ៉ាសុវត្ថិភាពបានចាប់បានជនបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងប្រទេសស្រីលង្ការដើរចូលនៅក្នុងវិហារគ្រិស្តមិនយូរប៉ុន្មាន មុនពេលឧបករណ៍បំផ្ទុះ បានផ្ទុះ។ នេះបើយោងតាមកាសែតឥណ្ឌាអះអាង។

វីដេអូដ៏គួរឱ្យរន្ធត់នេះបានបង្ហាញជនវាយប្រហារម្នាក់ចូលទៅក្នុងវិហារ St Sebastian ដោយស្ពាយកាបូបធំចូលក្នុងវិហារនោះ។

ហើយហ្វូងមនុស្សកំពុងតម្រង់ជួររង់ចាំនៅខាងក្រៅ មុនពេលមានការវាយប្រហារបានកើតឡើងកាលពីថ្ងៃអាទិត្យ ដោយវីដេអូនេះគឺទទួលបានពីទូរទស្សន៍ឥណ្ឌាប៉ុស្តិ៍លេខ ៩ ។

ព័ត៌មាននេះបានកើតឡើង បន្ទាប់ពីឡានមួយបានផ្ទុះនៅជិតព្រះវិហារមួយផ្សេងទៀត ដែលត្រូវបានវាយប្រហារដោយជនបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងការវាយប្រហារដែលបានសម្លាប់មនុស្ស ២៩០ នាក់។

ហើយក៏មានវីដេអូនៃរថយន្តបំផ្ទុះក្លាយជាដុំភ្លើងប្រមាណជា ៥០ ម៉ែត្រឆ្ងាយពីវិហារ St Anthony ដែលជាវិហារមួយក្នុងចំណោមវិហារទាំងបីដែលត្រូវបានគេវាយប្រហារកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សសរុបមកទល់ពេលនេះគឺ ២៩០ នាក់ និងរបួសជាង ៥០០ នាក់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត