Samsung Galaxy A10 និង A20 ទទួលបានការគាំទ្រយ៉ាងច្រើននិងលក់ដាច់ខ្លាំងក្នុងទីផ្សារកម្ពុជា!

ភ្នំពេញថ្ងៃទី ២៣ ខែមេសា ២០១៩៖  បើយោងតាមប្រធានផ្នែកលក់ និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន សាមសុង បានបញ្ជាក់ថាចាប់តាំងពីថ្ងៃដាក់សម្ពោធលក់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះរួចមក Samsung Galaxy A10 និង A20 គឺពិតជាទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ដោយធ្វើឱ្យចំនួននៃការទិញពីសំណាក់អតិថិជនមានការកើនឡើងយ៉ាងច្រើនគួរឱ្យភ្ញាក់ផ្អើលបំផុត!

គួរបញ្ជាក់ផងដែរថាមកទល់ពេលនេះ Samsung Galaxy A10 និង A20 ទទួលបានជោគជ័យយ៉ាងខ្លាំងសម្រាប់ទីផ្សារស្មាតហ្វូនស្ថិតក្នុងតម្លៃសមរម្យបំផុតក្នុងប្រទេសកម្ពុជា។ ហើយអ្វីដែលធ្វើការទាក់ចិត្ត និងទទួលបានប្រជាប្រិយភាពហួសពីការស្មាននោះគឺដោយសារតែវាមានរូបរាងស្លីមស្អាតបែបស៊ីវីល័យ អេក្រង់ពេញតួ កាមេរ៉ាច្បាស់ ទំហំផ្ទុកធំ ថាមពលថ្មធំ បច្ចេកវិទ្យាស្កេនក្រយៅដៃ និងប្រើផ្ទៃមុខដើម្បីដោះសោរ ជាពិសេសស្មាតហ្វូនទាំងពីរនេះអមមកជាមួយតម្លៃដែលអាចទទួលយកបានបើធៀបទៅនឹងផលិតផលស្មាតហ្វូនដទៃទៀតដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ហេតុផលទាំងអស់នេះហើយដែលជាមូលហេតុក្នុងការទាក់យកចិត្តរបស់អ្នកប្រើប្រាស់បានយ៉ាងច្រើននោះ។

ជាថ្មីម្តងទៀតចំពោះ Galaxy A10 គឺមានតម្លៃត្រឹមតែ $139 ប៉ុណ្ណោះ រីឯ Galaxy A20 វិញគឺមានតម្លៃតែ $179 ដែលមកជាមួយនឹងជម្រើស ៣ ពណ៌ដ៏ស៊ីវិល័យគឺ៖ ពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ក្រហម។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ។

adverise with khmeread
PR
tiger
Loading ad ...