adverise with khmeread D506dab6 5e4c 4210 b350 0b30e5f4a32f

អាវុធហត្ថ​បង្ក្រាប​ទីតាំង​គ្រឿងញៀន​ឃាត់​ពួក​រើស​អេតចាយ​៧​នាក់​(​មាន​វីដេអូ​)

      ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌមានជ័យ​និង​ដង្កោ​កំពុងបើក​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ករ​ណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿង ញៀន​ដោយ​ឃាត់​ពួក​រើស​អេតចាយ​៧​នាក់​កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​ថ្ងៃទី​១០​ខែ​មិនា ឆ្នាំ ២០១៦​ស្ថិតនៅ​ចំណុច​ភូមិ​ព្រែក​ទាល់ ក្រុមទី​៩ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ។​

     ប្រតិបត្តិកា​នេះ​សមត្ថកិច្ច​ឃាត់​បាន​ជនសង្ស័យ​៧​នាក់​ថ្នាំញៀន​២​កញ្ចប់​តូច​និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។ ជនសង្ស័យ​ទាំង​៧​នាក់​រស់នៅ​កន្លែងកើតហេតុ​ខាងលើ​ហើយ​សុទ្ធតែជា​អ្នក​រើស​អេតចាយ​។​

     ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ត្រូ​​វ​បាន​កម្លាំង​កង​រាជ​ឣា​វុ​ធ​ហត្ថ​រាជធានី​បញ្ជូន​ខ្លួន​ទៅ​ទិ​បញ្ជាការដ្ឋាន​រាជធានី​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់