Chelsea ចង់បាន Philippe Coutinho មកជំនួស Eden Hazard

        ក្លឹប​តោខៀវ Chelsea ​កំពុងពិចារណា​ផ្ទេរ​ខ្សែបម្រើ​ Philippe Coutinho​របស់​ក្លឹប Barcelona ខណៈ​ពួកគេ​រៀប​ផែនការ​សម្រាប់​ពេលអវត្តមាន​កីឡាករឆ្នើម Eden Hazard ។

        គេរំពឹងថា Hazard ​នឹង​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​ទៅ​កាន់​ក្លឹប Real Madrid នៅ​រដូវក្តៅនេះ ស្របពេល​លោក ZinedineZidaneចាត់​ទុកកីឡាករ​បែលហ្ស៊ិក​រូបនេះគឺជា​គោលដៅ​ផ្ទេរកំពូល​របស់​លោក​ ។

        Coutinho គឺជា​បេក្ខភាព​នាំមុខគេ​ក្នុងចំណោម​គោលដៅ​ដែល​ក្លឹប​ Chelsea​ចង់​ផ្ទេរ​ ខណៈ​ពួកគេ​ព្យាយាម​រកកីឡាករ​ដែល​អាចជំនួស​ Hazard និង​អាចរកបាន​គ្រាប់បាល់​សម្រាប់ក្រុមផងដែរ។

        Coutinho ត្រូវ​បាន​អ្នក​គាំទ្រ​របស់ខ្លួន​ចំអក​ដាក់​ អំឡុង​ពេល​ Barcelona ប្រកួត​ជាមួយ​ក្រុម Real Sociedadកាលពី​ថ្ងៃសៅរ៍ និង​ពេល​អបអរគ្រាប់បាល់​ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម Man Utdកាលពីសប្តាហ៍​មុន ដោយ​យកម្រាមដៃ​ចុង​ត្រច្រៀករបស់ខ្លួន​។

        Chelsea ​ចង់​បាន​តម្លៃផ្ទេរ​ប្រហែល​១០០​លានផោន​សម្រាប់ Hazard ហើយ​ចាប់ផ្តើម​ស្វែង​រកកីឡាករ​មក​ជំនួស​ផងដែរ។ប៉ុន្តែទោះបីជា Barcelona បើក​ចំហ​លក់​កីឡាករ Coutinho នៅពេល​រដូវកាល​ទិញដូរ​បើក​ទ្វារក៏ដោយ​ ក៏ពួកគេ​ចង់​បាន​តម្លៃ​ប្រមាណ ១០០​លានផោនផងដែរ៕

adverise with khmeread
tiger
Loading ad ...