Dani Alves ក្លាយជាកីឡាករជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណ: PSG លើកពាន Ligue 1

កីឡាករ​ Dani Alves បាន​សាងកេរ្តិ៍ឈ្មោះ​ក្នុងប្រវត្តិ​សា​ស្រ្ត​បាល់​ទាត់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ពេល​ក្រុម PSG បានលើក​ពាន​ជើង​ឯក​ក្របខណ្ឌ Ligue 1 ។ កីឡាករសញ្ជាតិ​ប្រេស៊ីលរូប​នេះ ​បាន​ក្លាយ​ជា​កីឡាករបាល់ទាត់​ដែល​ជោគជ័យបំផុត​ក្នុងប្រវត្តិសាស្ត្រ​ ខណៈពេល​លើកពាន​ជើងឯក​ជាលើក​ទី​៤២​កាលពីចុងសប្តាហ៍​ បើទោះបីជាមិនទាំងបាន​ទាត់បាល់​មួយជើងសោះក៏ដោយ។

ក្រុម Lille ជា​គូប្រជែង​ប្រកិត​ប្រកៀកបំផុតជាមួយ​ក្រុម PSG នោះ​បាន​ត្រឹម​ស្មើ​ជាមួយក្រុម Toulouse ដែលធ្វើ​ឲ្យ​ក្រុម​របស់​លោក Thomas Tuchel មាន​ឱកាស​លើក​ពាន​ជើងឯកជា​ថ្មី​ទៀត​ ស្របពេលនៅសល់​៦ប្រកួត​ក្នុង​ដៃ។

Dani មានពាន​សរុប​៤២​ក្នុង​វ័យ​៣៦​ឆ្នាំ​ បន្ទាប់ពី​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ជាមួយ​ក្រុម Barcelona, Juventus និងក្រុម PSG នៅ​ពេលនេះ។

ខ្សែការពារ​ស្លាបឆ្វេងរូបនេះ​បាន​វ៉ាដាច់វីរបុរស​អេហ្ស៊ីប Hossam Hassan នៅលើ​តារាង​កីឡាករ​ដែលលើកពាន​ច្រើនជាងគេ បន្ទាប់ពី​ Hassan លើកពាន​សរុប​៤១​ ហើយ​ភាគច្រើនជា​ពាន​ជើង​ឯកលីក​ក្នុងស្រុក​ជាមួយ​ក្លឹប Ahly SC និង​ក្លឹប Zamalek ៕

adverise with khmeread
tiger
Loading ad ...