adverise with khmeread Reykjavik eclipse

គ្រូ​ហោរាសាស្ត្រ​បស្ចិមប្រទេស​ព្រមាន​ថា​សូរ្យគ្រាស​ថ្ងៃទី​៩ មីនា​ជា​ប្រផ្នូល​អាក្រក់​

    ​គ្រូ​ហោរាសាស្ត្រ​ដែល​ពីមុន​បាន​ព្យាករណ៍​ថា​នឹងមាន​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស ឥឡូវ​គាត់​និយាយថា​គ្រោះមហន្តរាយ​គ្រោះធម្មជាតិ​មួយ​អាច​នឹង​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​អឺរ៉ុប​ខាងជើង​ដោយសារតែ​សូរ្យគ្រាស​កាលពី​ថ្ងៃទី​៩ ខែមីនា​នេះ​។​

​    ​គ្រូ​ហោរាសាស្ត្រ​ទាយ​តាម​តារានិករ​សញ្ជាតិ​អង់គ្លេស លោក Peter Stockinger បាន​និយាយថា តារា​សំខាន់ៗ​បាន​ឈរ​ស្រប​ទិស​គ្នា​នៅក្នុង​ព្រឹត្តិការណ៍​សូរ្យគ្រាស​កាលពី​ថ្ងៃ​ពុធ​។

​    ​លោក​ជឿថា នេះ​គឺជា​ព្រឹត្តិការណ៍​គ្រោះធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ ហើយ​ការធ្វើឃាត​ជន​ល្បី​មួយរូប​ក៏​អាច​កើតឡើង​ដែរ​។

​    ​សូរ្យគ្រាស​បានកើត​ឡើង​នៅពេល​ព្រឹក​ថ្ងៃ​ពុធ និង​ជា​ផ្នែក​មួយ​នៃ​សូរ្យគ្រាស​ដែលមាន​ឈ្មោះថា Saros Series 130 ជា​ព្រឹត្តិការណ៍​សូរ្យគ្រាស​ដែល​កើតឡើង​តាម​វគ្គ​របស់​វា ដោយ​ចាប់​ផ្តើមដំបូង​គឺ​ក្នុង​ឆ្នាំ ១០៩៦ និង​គ្រោង​កើតឡើង​ម្តងទៀត​នៅ​ឆ្នាំ ២៣៩៤​។​

​    ​លោក Peter និយាយថា ព្រឹត្តិការណ៍​សូរ្យគ្រាស​ម្សិលមិញ​អាច​បង្ហាញ​ប្រាប់​ជាមុន​អំពី​ការស្លាប់ និង​សេចក្តី​វិនាស​អន្តរាយ​។​

​    ​បន្ទាប់ពី​សិក្សា​អំពី​តារាង​តារានិករ​របស់​លោ​ករួ​ចមក ចំណុចក្តៅ​នៃ​សកម្មភាព​គ្រោះមហន្តរាយ​ទាំងនោះ​អាច​កើតឡើង​នៅ​អេ​ហ្ស៊ី​ប អ៊ីតាលី អេ​ស្ប៉ា​ញ តួ​ក​គី អា​មេ​នី បារាំង ព័រ​ទុយ​ហ្គា​ល់ និង​អាល្លឺម៉ង់​។

​    ​លោក​បាន​និយាយទៀតថា "​យោងតាម​គ្រូ​ហោរាសាស្ត្រ William Lilly (​សតវត្សរ៍​ទី ១៧) យើង​នឹង​រំពឹង​គ្រោះមហន្តរាយធម្មជាតិ និង​​​ការស្លាប់​របស់​ជន​ល្បី​មួយរូប​"​។

​    ​លោក​បន្តថា "​ប្រសិនបើ​យើង​ក្រឡេក​មើលទៅ​សូរ្យគ្រាស​ឆ្នាំមុន​ដែល​កើតឡើង​នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០១៥ យើង​ប្រហែលជា​ចាំបាន​ថា ព្រឹត្តិការណ៍​វាយប្រហារ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅ​ប៉ារីស​នៅ​ថ្ងៃទី ១៣ វិច្ឆិកា​បានកើត​ឡើង​បន្ទាប់​សូរ្យគ្រាស​នោះ​"​។

​    ​លោក​និយាយថា "​ក្នុង Blog Post មួយ​ចេញ​កាលពី​ខែសីហា​ឆ្នាំមុន ខ្ញុំ​បាន​សរសេរ​អំពី​សូរ្យគ្រាស ដោយ​ព្យាករណ៍​អំពី​លទ្ធភាព​នៃ​ការធ្វើឃាត​មួយ​កើតឡើង​នៅ​ទីក្រុង​ប៉ារីស​។ គួរឱ្យ​សោកស្តាយ ព្រឹត្តិការណ៍​នោះបាន​ប្រែក្លាយជា​ការពិត​"​។

​    ​លោក Peter បាន​បន្តថា "​ភព​ព្រហស្បតិ៍​គឺជា​ភព​ដែល​គ្រប់គ្រង​លើ​សូរ្យគ្រាស​។ នៅ​គ្រា​នៃ​សូរ្យគ្រាស ភព​នេះ​បាន​ប្តូរ​ទីតាំង​ទៅ​នៅក្នុង​ផ្កា​យក​ញ្ញ​រាសី (Virgo) ជាទី​ដែល​ភព​នេះ​នឹងត្រូវ​ជួប​គ្រោះថ្នាក់​"​។ លោក​បន្តទៀតថា "​ហេតុដូច្នេះ​ហើយ​យើង​អាច​រំពឹង​នូវ​កម្លាំង​ព្យុះ ឬ​កម្រិត​សីតុណ្ហភាព​ចុះ​ទាប​ខ្លាំង​បំផុត​លើ​ផែនដី ហើយ​នាវា​ជាច្រើន​អាច​នឹង​លិច បន្ទាប់ពី​បាតុភូត​សូរ្យគ្រាស​នេះ​"៕ 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់