កីឡាករសំខាន់ៗមួយចំនួនកំពុងពិចារណារកច្រកចេញប្រសិនបើក្លឹប Man Utd មិនបានលេង CL នៅរដូវកាលក្រោយ

បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម Everton ៤-០ យ៉ាងចាស់ដៃកាល​ពីថ្ងៃអាទិត្យ​ ក្រុម​​ Man Utd ត្រូវ​ធ្វើ​ការ​ងារធ្ងន់ធ្ងរទៀត​ ដើម្បី​ស្វែង​រក​កៅអីក្នុងក្រុម​កំពូល​ទាំង​៤​នៅ​រដូវកាល​នេះ។

ខណ:ពេលនេះកីឡាករ​សំខាន់ៗ​របស់​ក្លឹប​ Man Utd រួមមានអ្នកចាំទី David de Gea ខ្សែបម្រើ Paul Pogba និង​ ខ្សែប្រយុទ្ធ Romelu Lukaku អាចនឹង​ពិចារ ណា​ពីអនាគត​របស់​ខ្លួនហើយ​អាចនឹង​ស្វែង​រក​ឱកាស​លេងនៅក្លឹបផ្សេង​ ប្រសិន​បើ​ក្រុម​នេះ​មិនបាន​ជាប់​លេងនៅ​ក្របខណ្ឌ CL ​នៅ​រដូវកាលក្រោយ​។

គេដឹងថា មាន​ការ​ចរចា​រវាង De Gea ដែល​នឹង​ផុត​កិច្ច​សន្យា​នៅ​ដំណាច់   រដូវកាល​នេះ ប៉ុន្តែ​ក្លឹប Man Utd ​មាន​ជម្រើស​ពន្យារបន្ថែម​មួយឆ្នាំទៀត​ ហើយក្លឹបនេះ​មាន​បំណង​ចង់​ធ្វើ​ឲ្យ​អ្នក​ចាំទី​រូបនេះ​ក្លាយ​ជា​កីឡាករ​ដែលប្រាក់ឈ្នួល​ខ្ពស់ផងដែរ។​

ស្របពេលជាមួយ​គ្នា​នោះដែរ Pogba ដែលជា​គោលដៅ​របស់​ក្លឹប Real Madrid នៅ​រដូវក្តៅនេះនោះ បាន​សារភាពជាចំហរ​ថា វាគឺជាសុបិន​របស់​ខ្លួន​ដែលចង់​លេងក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane នៅ​ពហុកីឡាដ្ឋាន Bernabeu ។

ចំណែកខ្សែប្រយុទ្ធ Lukaku ដែលធ្លាប់​ធ្វើ​បានល្អ អំឡុង​ការ​បង្ហាញមុខ​នៅ រដូវកាល​ដំបូង​ក្រោម​ការ​ដឹកនាំរបស់​​លោក Jose Mourinho នោះក៏​លេងក្លាយ​ជា​កីឡាករ​ជា​ទីពេញចិត្តទៀតហើយនៅរដូវកាល​នេះ៕

adverise with khmeread
tiger
Loading ad ...