អ្នកចាំទី Thibaut Coutois នឹងទទួលបានឱកាសមួយលើកទៀត ដើម្បីសង្គ្រោះអាជីពរបស់ខ្លួននៅ Real Madrid

អ្នក​ចាំទី Thibaut Coutois នឹង​ទទួល​បាន​ឱកាស​មួយ​​លើកទៀត​ ដើម្បី​សង្គ្រោះ​អាជីព​របស់ខ្លួន​នៅ​ក្លឹប Real Madrid ។ អតីត​អ្នក​ចាំទី​ក្លឹប​ Chelsea ​រូបនេះ​បានជួប​បញ្ហាខកចិត្ត​នៅរដូវកាល​ដំបូង​នៅពហុកីឡាដ្ឋាន Bernabeu ចាប់តាំងពី​ចាកចេញពី​អង់គ្លេស​មក​កាលពីរដូវក្តៅ​ឆ្នាំ​មុន។

អ្នក​ចាំទី​ជម្រើស​ជាតិ​បែល​ហ្ស៊ិករូបនេះបាន​វិលត្រឡប់​មក​ហ្វឹកហាត់​វិញ​ហើយ បន្ទាប់ពីសះស្បើយ​ពី​របួស​ ប៉ុន្តែ​ត្រូវ​អ្នក​ចាំទី​ Keylor Navas ដណ្តើម​យក​តំណែង​លេខ១​ ចាប់តាំងពី​ការ​វិលត្រឡប់​របស់​លោក Zinedine Zidane មក​ដឹកនាំ​ក្លឹប Real Madrid ជាថ្មីទៀត។

​គ្រូបង្វឹក​សញ្ជាតិបារាំង​រូបនេះត្រូវ​ធ្វើ​ការ​សម្រេចចិត្ត​សម្រាប់ការ​ប្រកួត​រវាងក្រុម Real ជាមួយក្រុម Getafe នៅថ្ងៃព្រហស្បតិ៍​ ស្របពេល​កីឡាករ​ Naves និងCoutois ត្រូវ​ប្រជែងគ្នាដើម្បី​បង្ហាញមុខ​ក្នុងក្រុមជម្រើស​ដំបូង​សម្រាប់ការ​ប្រកួតនេះ៕

adverise with khmeread
tiger
Loading ad ...