ភ្លើងឆេះផ្ទះ និងបន្ទប់ជួលអស់២១បន្ទប់ ឆេះផ្តើមចេញពីបន្ទប់អ្នកលក់នំកង

កំពងធំ​ ៖ ផ្ទះសង់អំពីឈើប្រក់ស័ង្កសីនិងបន្ទប់ជួលដែលមានទំហំទទឹង៦ម៉ែត្រនិងជម្រៅ៨៤ម៉ែត្រដែលស្មើនឹង២១បន្ទប់  ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុងដំបូងគេសង្ស័យថាបណ្តាលមកពីឆ្លងចរន្តអគ្គីសនី,តែក្រោយការស្រាវជ្រាវសង្ស័យបណ្តាលពីម្ចាស់បន្ទប់ជួលលក់នំកងមិនបានពន្លត់ភ្លើងចង្ក្រានក្រោយចម្អិននំរួចបិទទ្វារទៅផ្សារលក់នំកង។

គ្រោះអគ្គីភ័យនេះកើតឡើង  នៅវេលាម៉ោងប្រមាណ ៣និង១៥នាទីរសៀល ថ្ងៃទី២៣មេសា ឆ្នាំ២០១៩  ស្ថិតក្នុង ភូមិខោស ឃ៉ំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោកឈុំ ឈាងនាយប៉ូលិសប៉ុស្តិ៍ឃុំទំរីងបានឱ្យដឹងថា  ម្ចាស់បន្ទប់ជួលលក់នំកងបានគេចខ្លួនបាត់ឈ្មោះចាបហឿភេទស្រីអាយុ ៥៥ឆ្នាំទីលំនៅកំណើតនៅឃុំសូយោងស្រុកបារាយណ៍ខេត្តកំពង់ធំ។ តាមការស្រាវជ្រាវសង្ស័យលើម្ចាស់បន្ទប់ជួលលក់នំកងពីព្រោះប្រភពគេឃើញអគ្គីភ័យផ្តើមមានផ្សែងហុយនិងមានអណ្តាតភ្លើងឆេះចេញពីបន្ទប់ជួលនោះពីដំបូង។ចំណែកគ្រួសារម្ចាស់ផ្ទះនិងបន្ទប់ជួលឈ្មោះ  ហ៊ុន  ណាតនិង ប្រពន្ធឈ្មោះឈន  គង់  រស់នៅភូមិឃ៉ំខាងលើ ។ 

លោកបន្តថា សម្ភារៈខូចខាតរួមមាន​ ១-ផ្ទះទំហំ៦គុណនិង៨៤ម៉ែត្រ២១បន្ទប់,២ -លុយអាមេរិក  300$,៣-លុយខ្មែរ៨២៥០០០០ រៀល(ប្រាំបីលានម្ភៃប្រាំម៉ឺន),៤-មាសផ្លាកទីន ១  តម្លឹង(រកឃើញវិញក្នុងភ្នក់ភ្លើង),៥ -គ្រាប់ចន្ទី១០០ គីឡូក្រាមនិង៦-សម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត  ។ក្នុងនោះជនរងគ្រោះ មានចំនួន១១ គ្រួសារ ស្នាក់នៅបន្ទប់ជួលជាកម្មករជៀរកៅស៊ូ មិនទទួលរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។

ដោយមានការអន្តរាគមន៍ពន្លត់ អគ្គីភ័យពីសំណាក់កម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋច្រើនកុះករ  ដោយប្រើប្រាស់រថយន្តសង្គ្រោះចំនួន៣គ្រឿងអស់រយៈពេល ៤៥នាទី  រហូតដល់ម៉ោង៤ល្ងាច ទើបអគ្គីភ័យរលត់មិនបណ្តាលឱ្យរាលដាលឆេះទៅផ្ទះជិតខាង៕

adverise with khmeread