ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២២មេសាឆ្នាំ២០១៩ ម៉ោង៩និង៣០ នាទី។

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះប៉ាត បញ្ញា ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្ត​ ៕

 

adverise with khmeread