ប្រធានាធិបតីហ្វីលីពីន Duterte ប្រាប់កាណាដាឱ្យដឹកសំរាមទៅស្រុកវិញ បើមិនអ៊ីចឹងនឹងប្រកាសសង្គ្រាមជាមួយកាណាដា

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានថ្កោលទោសកាណាដាសម្រាប់បរាជ័យក្នុងការចាត់វិធានការលើកាកសំណល់ ដែលខ្លួនបាននាំចេញទៅកាន់ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះក្នុងរយៈប៉ុន្មានឆ្នាំកន្លងមកនេះ។

ប្រទេសមួយនេះ បានធ្វើការតវ៉ាតាមការទូតជាច្រើនលើកជាមួយនឹងកាណាដា ជុំវិញនាវាដឹកកាកសំណល់ទៅកាន់ប្រទេសហ្វីលីពីនក្នុងចន្លោះឆ្នាំ២០១៣ និង២០១៤។

ក្នុងសប្តាហ៍នេះ លោក Rodrigo Duterte បានគំរាមឱ្យនាវាដឹកកាកសំណល់ត្រឡប់ទៅកាន់ប្រទេសកាណាដាវិញ។

កាណាដានិយាយថា វាគឺ "ការប្តេជ្ញាដ៏ខ្លាំងក្លាមួយ" ដើម្បីដោះស្រាយឡើងវិញនូវបញ្ហាមួយនេះ ហើយពួកគេនឹងសហការជាមួយនឹងហ្វីលីពីនដើម្បីធ្វើរឿងមួយនេះ។

ប្រធានាធិបតី Rodrigo Duterte បានរិះគន់កាណាដាអំពីបញ្ហាការទូតដែលកំពុងញាំញីយ៉ាងយូរមួយនេះ ដោយនិយាយថា បញ្ហានេះកំពុងប្រែក្លាយប្រទេសរបស់គាត់ទៅជា "កន្លែងចាក់សំរាម"។

គាត់បាននិយាយថាកាលពីថ្ងៃចន្ទថា "សម្រាប់សំរាមរបស់កាណាដា ខ្ញុំចង់ឱ្យរៀបចំកប៉ាល់មួយ។ យកល្អ ពួកគេត្រូវតែនាំសំរាមទាំងនោះចេញ ឬក៏ឱ្យខ្ញុំរៀបចំកប៉ាល់មួយទៅកាណាដា ហើយចាក់សំរាមរបស់ពួកគេនៅទីនោះ។ តោះយើងប្រយុទ្ធជាមួយកាណាដា។ ខ្ញុំនឹងប្រកាសសង្គ្រាមប្រឆាំងជាមួយពួកគេ"៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត