ក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់នៅបេឡារុសរវល់ដើរបណ្តើរស្តាប់ចម្រៀងផងចុចទូរស័ព្ទផង ត្រូវរថភ្លើងបុកប៉ើងដូចសំឡី

ក្មេងស្រីសិស្សសាលាមួយរូបបានស្លាប់ ពេលដែលនាងត្រូវបានបុកដោយរថភ្លើងដឹកទំនិញមួយគ្រឿង ស្របពេលនាងបានដើរឆ្លងកាត់ផ្លូវរថភ្លើង ខណៈ​ "កំពុងស្តាប់ចម្រៀង" និងចុចទូរស័ព្ទពេលកំពុងដើរតាមផ្លូវ។

ក្មេងស្រីវ័យ ១៥ឆ្នាំរូបនេះ ត្រូវបានបុកប៉ើងចម្ងាយជាង ១៨ម៉ែត្រ បន្ទាប់ពីត្រូវបានវាយប្រហារដោយរថភ្លើងពេញល្បឿនក្នុងប្រទេសបេឡារុស ដែលនាងមិនបានឮ ខណៈដែលនាង​ "កំពុងស្តាប់ចម្រៀងនៅលើទូរស័ព្ទដៃរបស់នាង"។

ក្មេងស្រីមិនត្រូវបានគេបញ្ចេញឈ្មោះរូបនេះ ក៏ "កំពុងអានសារនៅលើទូរស័ព្ទដៃរបស់នាង" ផងដែរ ហើយមិនបានឃើញរថភ្លើងសំដៅមករកខ្លួននោះទេ។ នេះបើយោងតាមព័ត៌មានក្នុងតំបន់៕

adverise with khmeread
tiger
Loading ad ...