adverise with khmeread 3

​ចង់​ក្លាយជា​នារី​អូ​​តេសទាល់តែ​ទៅ​រៀន​ហាត់​កុង​ហ្វូ​លើ​ចុង​កំពូលភ្នំ​ខ្ពស់​!

​រូបភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​និង​ចម្លែក​ពី​ប្រទេស​ចិន​បានបង្ហាញ​ពី​ការហ្វឹកហាត់​និង​បច្ចេកទេស​ផ្សព្វផ្សាយ​របស់​សាលា​អាកាសចរណ៍​មួយ​ខណៈ​ក្រុម​អ្នកបម្រើ​ការ​លើ​យន្តហោះ ឬ​ហៅថា​អូ​តេស​បាន​សម្តែង​ក្បាច់គុន​នៅលើ​កំពូលភ្នំ​មួយ​។​

​ដោយ​ស្លៀក​ឈុត​សម្លៀកបំពាក់​ពណ៌​ខៀវ​ជាមួយ​ជើង​ទទេ នារី​វ័យក្មេង​បាន​អនុវត្តតាម​ការណែនាំរ​បស់​គ្រូ​កុង​ហ្វូ​សាសនា​តាវ​ស្របពេល​ពួកគេ​បាន​ព្យាយាម​ពង្រឹង​ការតាំង​ចិត្ត​របស់​ពួកគេ​។​

​ការហ្វឹកហាត់​ដ៏​ក្លាហាន​មួយ​នេះ​ត្រូវបាន​រៀបចំឡើង​នៅ​កម្ពស់​ជិត​ពីរ​គីឡូម៉ែត្រ​លើ​កម្រិត​ទឹកសមុទ្រ នៅលើ​កំពូលភ្នំ​ឡា​ជី​ង​ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​ចិន​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង​យែ​រ​ក្នុង​ខេត្ត​ហឺ​ណាន​។​

​សមាជិក​ក្រុម​អាកាសយានិក​ត្រូវបាន​ដឹកនាំ​ដោយ​បព្វជិត​សាសនា​តាវ ស្លៀកពាក់​អាវ​ខោ​ពណ៌​ខ្មៅ ដែល​បានបង្ហាញ​របៀប​ឈរ​និង​បច្ចេកទេស​នៃ​ក្បាច់គុន​បុរាណ​នេះ​។​

​បុគ្គលិក​លើ​យន្តហោះ​និង​ជាតា​រា​ម៉ូ​ដែល​បីនាក់​បាន​ដើរ​ដោយ​ចុងជើង​របស់​ពួកគេ​កាត់​លើ​កំពូលភ្នំ​ក្នុងការ​ហ្វឹកហាត់​នេះ​។​

​នារី​ទទួលភ្ញៀវ​លើ​យន្តហោះ​ជាមួយ​ជើង​ទទេ​ទាំងនេះ​ហាក់ដូចជា​ពេញចិត្ត​ការហ្វឹកហាត់​នៅលើ​ភ្នំ​នេះ​ណាស់ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​សាលា​អាកាសចរណ៍​និង​តំបន់​ទេសភាព​នៅ​ទីនោះ​ផងដែរ​។​

​រូបភាព​ទាំងនេះ​គឺ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការផ្សព្វផ្សាយ​ទេសភាព​ក្នុង​តំបន់ ដែល​ព័ទ្ធ​ជិត​ទៅដោយ​ពពក​និង​ទេសភាព​ដ៏​ខៀវស្រងាត់​នៃ​រុក្ខជាតិ ហើយ​វា​ក៏​ជួយ​ជំរុញ​ទឹកចិត្ត​សម្រាប់​អ្នក​ដែល​ចង់​ធ្វើការ​នៅលើ​អាកាស​ផងដែរ​។​

​ជួរ​ភ្នំ​ឡា​ជី​ង​ដ៏​ល្បីឈ្មោះ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សាសនា​ដែល​ត្រូវបាន​ស្គាល់​ថា​ជា​ទន្លេ​បី​ស្របគ្នា ហើយ​វា​ដ៏​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក UNESCO តាំងពី​ឆ្នាំ ២០០៣ ផងដែរ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់