ប្រសិនបើពីងពាងយក្សខាំ ព្យាបាលតាមវិធី ៤ យ៉ាងនេះ ជួយបំបាត់ការឈឺចាប់យ៉ាងរហ័ស

ការដែលត្រូវពីងពាងយក្សខាំ ជួនកាលគឺយើងមានអារម្មណ៍ឈឺចាប់ភ្លាមៗ ប៉ុន្តែករណីខ្លះ អាចមានរយៈពេលច្រើនម៉ោង ទើបចាប់ផ្តើមមានអារម្មណ៍ដឹងថាឈឺចាប់។ 

ការដែលត្រូវពីងពាងយក្សខាំនឹងធ្វើឱ្យឈឺចាប់បន្តិចម្តងៗអំឡុងមួយថ្ងៃពេញ រហូតដល់ឈឺចាប់ខ្លាំងទ្រាំស្ទើរពុំបាន។ នៅពេលពីងពាងយក្សខាំ វារមែងនាំមកនូវបញ្ហាជាច្រើនអមមកជាមួយ​ ដូចជា បែកញើសច្រើន រមាស់ ក្អួត និង ញាក់។ 

ប្រសិនបើពីងពាងយក្សខាំ អ្នកត្រូវចំណាំភិនភាគរបស់វា ព្រោះវាអាចមានប្រយោជន៍សម្រាប់ការព្យាបាល។ ប្រសិនបើអាច គួរចាប់យកពីងពាងនោះ ដើម្បីឱ្យវេជ្ជបណ្ឌិតពិនិត្យមើល និងផ្តល់ការព្យាបាលឱ្យបានត្រឹមត្រូវ។

ទោះយ៉ាងណា ក៏មានវិធីមួយចំនួនជួយបំបាត់ការឈឺចាប់បានផងដែរ ក្រោយត្រូវពីងពាងយក្សខាំ។ 

១. ទឹកកក
ដំបូងត្រូវស្អំទឹកកកភ្លាមៗត្រង់កន្លែងឈឺចាប់។ ទឹកកកជាឱសថអស្ចារ្យសម្រាប់បន្ថយការរលាក និង ការឈឺចាប់។ វាជួយសម្រាលមុខរបួស និង បំបាត់ការឈឺចាប់ភ្លាមៗ។ រុំទឹកកកក្នុងក្រណាត់ រួចស្អំរបួស ១៥ នាទីជាការស្រេច។

២. អំបិល
អំបិលលាយជាមួយទឹកដើម្បីសម្អាតកន្លែងពីងពាងខាំ ជួយបំបាត់ការឈឺចាប់បានដូចគ្នា ហើយវាមានប្រសិទ្ធភាពជាងលាងជាមួយទឹកសាប៊ូទៅទៀត។ លាយអំបិលនិងទឹកក្នុងបរិមាណប្រៃល្មម រួចយកក្រណាត់ជ្រលក់ចូលហើយពូតទឹកចេញ តែឱ្យនៅសើមតិចៗ ហើយយកមករុំកន្លែងរបួសពីរបីម៉ោង។ 

៣. រមៀត
រមៀតផ្ទុកទៅដោយសារធាតុប្រឆាំងជាតិពុល។ ហើយវាក៏មានសមត្ថភាពប្រឆាំងរលាកនិងប្រឆាំងពិសសត្វផងដែរ ដោយជួយសម្រាលការឈឺចាប់ ការហើម និង ការឡើងកន្ទួលក្រហមពីការត្រូវសត្វខាំបានយ៉ាងលឿនផងដែរ។ លាយម្សៅរមៀតជាមួយប្រេងអូលីវប៉ិៗ រួចបិតពីលើរបួសមួយម៉ោង។ រួចសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ធ្វើបែបនេះពីរបីដងក្នុងមួយថ្ងៃ។

៤. ប្រទាលកន្ទុយក្រពើ
ប្រទាលនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងរលាក ប្រឆាំងពិសសត្វល្អិត និងធ្វើឱ្យត្រជាក់ត្រង់កន្លែងដែលត្រូវសត្វទិចឬខាំ។ ចៀរយកផ្នែកអន្ធិលៗរបស់ប្រទាលជូតលើរបួស។ ស្ងួតជូតៗឱ្យច្រើនដង នឹងកាន់តែឆាប់ជាសះស្បើយ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab