adverise with khmeread Wcol 2016 landing page

EIU បញ្ចេញ​តារាង​ចំណាត់​ទីក្រុង​ថ្លៃ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៦៖ សិង្ហ​បុរី​លេខ​១​ដដែល​

​    ​ផ្អែក​តាម​ក្រុម​អ្នកស្រាវជ្រាវ សិង្ហ​បុរី​ត្រូវបាន​ចាត់ទុកជា​ទីក្រុង​ថ្លៃ​ជាងគេ​បំផុត​របស់​ពិភពលោក​ជាថ្មី​ម្តងទៀត ប៉ុន្តែ​ថ្លៃ​រស់នៅ​ទូទាំង​ពិភពលោក​នៅតែមាន​ការ​ប្រែប្រួល​ខ្លាំង​ដដែល​។ នេះ​បើ​ផ្អែក​តាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០១៦​។​

​    ​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (EIU) បាន​ចាត់ថ្នាក់​សិង្ហ​បុរី​ជាទី​ក្រុង​ថ្លៃ​បំផុត​នាំមុខ​ទីក្រុង​ហ្សួ​រី​ច ហុងកុង ហ្សឺ​ណែវ និង​ប៉ារីស​។ ទីក្រុង​ឡុង​ដ៍​ជាប់​លេខ ៦ និង​ញូវយ៉ក​ជាប់​លេខ ៧ ក្នុង​បញ្ជី ដែល​ប្រៀបធៀប​ថ្លៃទំនិញ​នៅ​ទូទាំង​ទីក្រុង​ចំនួន ១៣៣​។ 

​    ​EIU បាន​និយាយថា ទីក្រុង​ដែល​ថោក​ជាងគេ​បំផុត​គឺ​លូ​សា​កា (Lusaka) រដ្ឋធានី​របស់​សំ​ប៊ី តាម​ពីក្រោយ​ដោយ​ទីក្រុង​បាង​ហ្គា​ល័​រ និង​ទីក្រុង​មុំ​បៃ​ក្នុងប្រទេស​ឥណ្ឌា​។  EIU បាន​គូស​តារាង​អំពី​ការចំណាយ​របស់​ទីក្រុង​នានា​តាមរយៈ​ការប្រៀបធៀប​ថ្លៃ​រស់នៅក្នុង​ទីក្រុង​ញូវយ៉ក​។ 

​    ​ទោះបី​សិង្ហ​បុរី​គឺជា​ទីក្រុង​ថ្លៃ​បំផុត​ក៏ដោយ ក៏ប៉ុន្តែ​ថ្លៃ​រស់នៅ​មាន​ចំនួន​ទាប​ជាង ១០% នៅពេល​ប្រៀបធៀប​ជាមួយ​ទីក្រុង​ញូវយ៉ក​។ 

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ពួកគេ​ឃើញ​ចលនា​បំលាស់​ទី​គួរឱ្យកត់សម្គាល់​ក្នុង​តារាង​ចាត់ថ្នាក់​ទីក្រុង ខណៈ​ទីក្រុង​ជាច្រើន​កំពុង​ដោះស្រាយ​ជាមួយនឹង​កត្តាសេដ្ឋកិច្ច​ជាច្រើន​មាន​ចាប់ពី​ការឡើង​ថ្លៃ​លុយ​ដុល្លារ​អាមេរិក និង​ការធ្លាក់​ថ្លៃ​រូបិយប័ណ្ណ​នានា​លើ​ពិភពលោក រហូតដល់​ការធ្លាក់​ថ្លៃ​ប្រេង​និង​ភាពមិនប្រាកដប្រជា​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​៕ 

adverise with khmeread
ប្រភព៖ ប៊ីប៊ីស៊ី

មតិយោបល់