adverise with khmeread 27bff3da c9df 4a4e 9084 66e44966d7fd

ចាប់ខ្លួនយុវជនម្នាក់តាមដីកាពីបទជួញដូរគ្រឿងញៀន

      បាត់ដំបង ៖ យុវជនម្នាក់ត្រូវបានប៉ូលិសស្រុកសំពៅលូន ឃាត់ខ្លួនតាមដីកា ថ្ងៃទី១១ធ្នូឆ្នាំ២០១៥ នៅចំណុចភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ពីបទជួញដូរគ្រឿងញៀន ។
     ប៉ូលិសស្រុកសំពៅលូនបានឲ្យដឹងថា ប៉ូលិសស្រុកបានអនុវត្តដីកាចាប់ខ្លួនលេខ​345ដចខចុះថ្ងៃទី១៨កញ្ញាឆ្នាំ២០១៥របស់សាលាដំបូងខេត្តបាត់ដំបងដោយចាប់ខ្លួនឈ្មោះសុខ ផល្លីហៅឃ្លីភេទប្រុសអាយុ២២ឆ្នាំទីលំនៅ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ពីបទដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលបានប្រព្រឹត្តនៅភូមិស្ពានយោលឃុំជ្រៃសីមាស្រុកសំពៅលូនកាលពីថ្ងៃទី២៦-២៨មិថុនាឆ្នាំ២០១៤កន្លងទៅ ។
     បច្ចុប្បន្នបានកសាងសំណុំរឿងបន្ថែមរួចបញ្ជូនទៅតុលាការ ៕

adverise with khmeread

មតិយោបល់