adverise with khmeread 2179ba4c 1418 4cf6 b355 3f8b42b6c7c5

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចុះបង្ក្រាប​ជនបរទេស ដែល​លាក់ខ្លួន​ហាង​កាហ្វេ​និង​ម៉ាស្សា ឃាត់​មនុស្ស​ប្រុស​ស្រី​៩​នាក់

    ភ្នំពេញ​៖ ជនជាតិ​បរទេស​ប្រុស​ស្រី​៩​នាក់ ក្នុងនោះ​មាន​ស្រី្ត​ជនជាតិ​វៀតណាម​៧​នាក់ បុរស​ជនជាតិ​ចិន​ម្នាក់ និង​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ត្រូវបាន​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រ វេសន៍ ចុះបង្ក្រាប តាម​ហាង​លក់​កាហ្វេ​និង​ម៉ាស្សា ជាច្រើន​កន្លែង​នៅ​ម្ដុំ​ផែ​ថ្ម។​

    ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​ផែ​ថ្ម  តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុ​វ​ត្តិ និង​ផ្លូវ​លេខ​៨០ ភូមិ​១៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
 
    ក្រោយពី​ចុះ​ត្រួតពិនិត្យ​នេះ​រួច ជា​លិទ្ធ​ផល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ស្រី​ចំនួន​៧​នាក់ ក្នុងនោះ​មាន​មនុស្ស​ប្រុស​២​នាក់ ជនជាតិ​ចិន​ម្នាក់​និង​ជនជាតិ​ឥណ្ឌា​ម្នាក់​ហើយ​ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍ ដឹកបញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់