adverise with khmeread 1

​តើ​គ្រូ Liverpool អាច​សងសឹក​លោក Van Gaal បាន​អត់​ក្នុង​រាត្រី​នេះ​?

​    ​ការប្រកួត​រវាង​គូសត្រូវ​ហង្ស​ក្រហម Liverpool និង​បិសាច​ក្រហម Manchester United នៅក្នុង​ក្របខ័ណ្ឌ Europa League វគ្គ ១៦ ក្រុម​ចុង​ក្រោយនេះ ច្បាស់​ជា​ល្អមើល​ជាក់​ជាមិន ខាន ជាមួយ​ក្រុម​ទាំងពីរ​កំពុងតែ​ជួប​ការលំបាក​ក្នុងការ​តោងទៅ​រក​ទីតាំង Champions League ក្នុង​ក្របខ័ណ្ឌ Premier League ដូចគ្នា ហើយ​នេះ​ប្រហែលជា​ឱកាស​តែមួយគត់​សម្រាប់​ក្លឹប​ទាំងពីរ​ដើម្បី​បាន​លើក​ពាន​នេះ​។​

​    ​ក្រុម​ទាំងពីរ​ប្រហែលជា​នឹងមិន​លើក​ពាន​អ្វី​ឡើយ​ដោយសារ​ទម្រង់​លេង​ឡើង​ចុះ​របស់​ពួកគេ ប៉ុន្តែ​ដើម្បី​បាន​លេង​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ ការប្រកួត​ទាំងពីរ​ជើង​នេះ​អាច​នឹងមាន​អភិ​និ​ហា​កើតឡើង​។

​    ​បច្ចុប្បន្ន Liverpool កំពុង​ស្ថិតនៅ​លំដាប់​ទី​ប្រាំពីរ​នៅក្នុង​លី​ក​ហើយ​បានឈ្នះ​រាល់​ការប្រកួត​បន្ទាប់ពី​ចាញ់ Manchester City ក្នុង​វគ្គ​ប៉េ​ណា​ល់​ទី​ក្នុងការ​ប្រកួត Capital One Cup វគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ពួកគេ​បាន​សងសឹក Man City វិញ​នៅ Premier League ដោយ​លទ្ធផល ៣-០​។​

​    ​ហង្ស​ក្រហម​បាន​ចាញ់ Manchester United ទាំងពីរ​ជើង​ក្នុង​រដូវ​កាល​នេះ បូក​បញ្ចូល​ទាំង​បរាជ័យ ១-០ នៅ​ទឹកដី Anfield ដែលជា​ការប្រកួត​មិន​សម​នឹង​ចាញ់​។

​    ​រីឯ​បិសាច​ក្រហម​វិញ​ក៏មាន​ទម្រង់​លេង​គ្រាន់បើ​ដែរ ប៉ុន្តែ​ស៊យ​អ្វី​បែរជា​ចាញ់ West Brom ទៅវិញ​។ បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Midtjylland, Sunderland និង West Brom បង្ហាញថា ពួកគេ​តែងតែ​ភ្លាត់ស្នៀត​ក្រៅ​ផ្ទះ​ដោយសារតែ​ទម្រង់​លេង​មិន​សមប្រកប ដែល​បានធ្វើឱ្យ​ខូចខាត​ការ​ស្រោចស្រង់​រដូវ​កាល​របស់​ពួកគេ​យ៉ាង​សម្បើម​។​

​    ​Liverpool ពិតជា​ធ្វើ​បានល្អ​នៅក្នុង​ក្របខ័ណ្ឌ​នេះហើយ​ពួកគេ​ហាក់ដូចជា​មានប្រៀប​ជាង Man Utd ក្នុង​រាត្រី​នេះ​។ ដូច្នេះ ការប្រកួត​យប់​នេះ​ហង្ស​ក្រហម​អាច​នាំមុខ​ក្រុម​បិសាច​ក្រហម​ដែល​តែងតែ​ធ្វើ​មិន​បានល្អ​នៅក្រៅ​ផ្ទះ​ក្នុង​តំបន់​អឺរ៉ុប​ក្នុង​រដូវ​កាល​នេះ​៕

adverise with khmeread

មតិយោបល់