ពីរនាក់ប្តីប្រពន្ធឈ្លោះគ្នាលែងនិយាយរកគ្នា, វិធីតែមួយគត់ដើម្បីនិយាយរកគ្នាវិញ ដល់ក! ខាងប្តីស្ទើរក្អួតឈាម

សំណើច ៖ ប្តីប្រពន្ធពីរនាក់នេះនិយាយពីថាឈ្លោះគ្នាដល់ក ដល់ថ្នាក់ប្រពន្ធលែងនិយាយរកប្តី ហើយប្រាប់ទៅលោកប្តីថាបើចង់និយាយរកនាងវិញ ត្រូវសរសេរលិខិតទុកនៅលើតុ ចាំនាងទៅអាន ព្រោះខ្ពើមនិយាយរកលោកប្តីណាស់។ ប្តីចិត្តសឿង ក៏យល់ព្រមធ្វើតាមប្រពន្ធ ដូច្នេះល្ងាចឡើង ប្តីប្រពន្ធនេះបានផ្តោះផ្តងលិខិតគ្នា ឱ្យតែចង់និយាយរកគ្នា។ 

នៅយប់ឡើង ប្តីបានទុកលិខិតមួយនៅលើតុ សរសេរថា "សូមអូនដាស់បងផង នៅម៉ោង ៦ ព្រឹក ព្រោះបងប្រញាប់ទៅធ្វើការបន្តិច"។ លោកប្តីចូលទៅដេកយ៉ាងស្រណុកសុខស្រួល។ 

ពេលព្រឹកឡើង ប្តីភ្ញាក់ឡើងស្រាប់តែឃើញម៉ោងដើរដល់ទ្រនិចលេខ ៩ ព្រោះតែដេកលក់ស្រួលពេក។ រំពេចនេះប្តីងាកទៅសួរប្រពន្ធថា "ម៉េចក៏អូនមិនព្រមដាស់បងផង"។ ប្រពន្ធមិនខ្ចីនិយាយដដែល ដោយសុខចិត្តធ្វើចិញ្ចើមញាក់ទៅរកតុ ឱ្យប្តីមើលលិខិតមួយ ដែលនាងសរសេរទុកលើនោះ។

ប្តីស្ទើរក្អួតឈាម បន្ទាប់ពីចាប់លិខិតអាន ឃើញសរសេរថា "ងើបឡើង ម៉ោង ៦ ហើយ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត