adverise with khmeread See what happens when you eat garlic and honey on an empty stomach for 7 days

ចាំមើល​មានរឿង​អ្វី​កើតឡើង​ពេល​ទទួលទាន​ទឹកឃ្មុំ​លាយ​ជាមួយ​ខ្ទឹមស​រាល់ថ្ងៃ​ពេល​ពោះ​ទទេរ ៧ ថ្ងៃ​ជាប់​គ្នា​?

​    ​ខ្ទឹម​សមាន​វត្តមាន​សឹងតែ​គ្រប់រូប​មន្ត​ធ្វើ​ម្ហូប​លើ​ផែនដី​។ វា​មិន​ត្រឹម​បន្ថែម​រសជាតិ​ឈ្ងុយឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​ទៀតផង​។ 

​    ​ទោះបី​ខ្ទឹមស​ឧស្សាហ៍​ប្រើ​ធ្វើជា​ម្ហូប ប៉ុន្តែ​បើ​គេ​ទទួលទាន​វា​ឆៅ នោះ​ខ្ទឹមស​អាច​ប្រែក្លាយជា​ឱសថ​ដ៏​សក្តិ​សិទ្ធ​មួយ​។ 

​    ​នៅពេល​និយាយ​ដល់​សុខភាព​បេះដូង ខ្ទឹមស​ជួយ​បន្ថយ​សម្ពាធ​ឈាម និង​កូ​ឡេ​ស្ទើ​រ៉ូ​ល ទប់ស្កាត់​ជំងឺ​បេះដូង​និង​គាំងបេះដូង ក៏ដូចជា​ជួយ​បញ្ចៀស​នូវ​ជំងឺ​ក្រិន​សរសៃឈាម​។ 

​    ​ខ្ទឹមស​ក៏មាន​ប្រសិទ្ធភាព​អស្ចារ្យ​សម្រាប់​បញ្ហា​សុខភាព​ប្រចាំថ្ងៃ​ផងដែរ ដូចជា គ្រុនក្តៅ រាគរូស ផ្តាសាយ​តូច ផ្តាសាយធំ សត្វល្អិត​ទិច​ឬ​ខាំ និង​ការឆ្លង​ជំងឺផ្សិត​។ 

​    ​នៅពេល​និយាយ​ដល់​បញ្ហា​សុខភាព​ទូទៅ ការ​ទទួលទាន​ខ្ទឹមស​ឆៅ​អាចជួយ​គ្រប់គ្រង​រោគសញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ស្ពោត​ឆ្អឹង​និង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ 

​    ​ខ្ទឹមស​ក៏​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ និង​សមត្ថភាព​រាងកាយ​ក្នុងការ​កម្ចាត់​ជាតិពុល​ផងដែរ​។ ផ្សំ​ខ្ទឹមស​ជាមួយ​ខ្ទឹមបារាំង វា​ថែមទាំង​អាចជួយ​លោកអ្នក​កម្ចាត់​ជាតិពុល​គីមី​គ្រប់មុខ​ទៀតផង​។ 

​    ​* តើ​ត្រូវ​ប្រើប្រាស់​ខ្ទឹមស​បែបណា​?
​    ​ការ​ទទួលទាន​ខ្ទឹមស​ស្រស់ៗ​គឺជា​រឿង​ល្អ​បំផុត ដោយសារ​វា​ជា​គ្រឿងផ្សំ​សកម្ម ហើយ​សារធាតុ Allicin ត្រូវបាន​ធ្វើឱ្យ​សកម្ម​ឡើង​ដោយសារ​ប៉ះ​កម្តៅ​របស់​ខ្ទឹមស​។ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​បំផុត ត្រូវ​បកសំបក​ខ្ទឹមស​ហើយ​កាត់​ជា​កង់ៗ និង​ទុកចោល ១៥ នាទី មុនពេល​ទទួលទាន​ទាំង​ស្រស់​។ ការ​កាត់​ខ្ទឹម​ជា​កង់ៗ​ជួយ​ឱ្យ​វា​មានប្រតិកម្ម​ជាតិគីមី​មួយ ដែល​ធ្វើឱ្យ​សារធាតុ Allicin កាន់​តែមាន​ប្រសិទ្ធភាព​ស្រូបយក​សារជាតិ​ចិញ្ចឹម​ចូលក្នុង​រាងកាយ​។ 

​    ​ទាក់ទិន​មូលហេតុ​ដែល​លោកអ្នក​ត្រូវ​ទទួលទាន​វា​ពេល​ពោះ​ទទេរ ចម្លើយ​គឺ​ពិតជា​សម​ញ្ញ​។ នៅពេល​ពោះ​របស់​អ្នក​ពោរពេញ​ដោយ​អាហារ វា​ពិបាក​ឱ្យ​រាងកាយ​ធ្វើ​ដំណើរការ និង​ស្រូបយក​សារធាតុចិញ្ចឹមរ​បស់​អាហារ​ណាស់​។ 

​    ​* វិធី​ល្អ​បំផុត​ដើម្បី​បន្ថែម​ខ្ទឹមស​ចូលក្នុង​របប​អាហារ​របស់​អ្នក​គឺ​ត្រូវ​លាយ​វា​ជាមួយ​ទឹកឃ្មុំ​៖


​    ​- យក​ខ្ទឹម ២ ទៅ ៣ ក្លែប ហើយ​កាត់​វា​ជា​កង់​តូចៗ​
​    ​- លាយ​វា​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​ពេញ​

​    ​ទទួលទាន​ទឹកឃ្មុំ​លាយ​ជាមួយ​ខ្ទឹមស​រាល់ថ្ងៃ​ពេល​ពោះ​ទទេរ លោកអ្នក​នឹងមាន​អារម្មណ៍​ពោរពេញ​ដោយ​ថាមពល និង​សុខ​ភាពល្អ​ក្នុង​រយៈពេល​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់