adverise with khmeread 0e1f3e33 37f9 42bc 94c8 662982e4e911

ភ្លើង​បាន​ឆាបឆេះ​រោងចក្រ​ផលិត​ប្រអប់​បាយ «Cambo Handsome» (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ភ្លើង​បាន​ឆាបឆេះ​រោងចក្រ​ផលិត​ប្រអប់​បាយ «Cambo Handsome» នៅក្នុង​បូរី​សែន​មនោ​រម្យ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់ពី​ម៉ោង​ប្រមាណ​៤​ដល់​ម៉ោង​៥​នាទី រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦​នេះ​ភ្លើង​នៅ​ឆេះ​ខ្លាំងក្លា​នៅឡើយ​។ 

      រថយន្ត​ពន្លត់​អគ្គិភ័យ​គ្រប់ទិសទី​របស់​សមត្ថ​កិច្ច និង​របស់​អង្គភាព​៧១១ ព្រមទាំង​កម្លាំង​ប៉ូលិស​កម្លាំង​អាវុធហត្ថ និង​អាជ្ញាធរ ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ កំពុង​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​ដ៏​ខ្លាំង​នេះ​។ ប៉ូលិស​បាន​ឲ្យ​ដឹងថា មូលហេតុ​មិនទាន់​ដឹង​នៅឡើយ  តែ​នៅ​ជំហាន​ដំបូង​នេះ​អាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។ 

     ដោយសារតែ​សមត្ថកិច្ច​កំពុង​ជាប់ដៃ  មិនទាន់​អាច​បញ្ជាក់​លម្អិត​បាន​នៅឡើយ​។ 

    ​ មាន​ព័ត៌មាន​មកដល់​ខ្មែរ​រីដ​នឹង​ផ្សាយ​បន្តទៀត​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់