adverise with khmeread 68b2f10a 2807 4b1d ba2d 9623ce679ddf

ព័ត៌មាន​បន្ថែម​ស្តីពី​រោងចក្រ​ផលិត​ប្រអប់​បាយ ​Cambo Handsomeត្រូវ​អគ្គីភ័យ​ឆេះ​ខ្ទេច​ស្ទើរ​១០០%

       ***​សមត្ថកិច្ច​បង្ខំចិត្ត​បូមទឹក​ស្អុយ​បាញ់​ពន្លត់​ពេល​ខ្វះ​ទឹក​...
     ភ្នំពេញ​៖ រោងចក្រ​ផលិត​ប្រអប់​បាយ យីហោ ​Cambo Handsome ​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង កាលពី​វេលា​ម៉ោង​៣​និង ២០​នាទី រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ ហើយ​រហូតដល់​ម៉ោង​ជិត​៦​យប់​ទើប​រលត់ បើតាម​ការអះអាង​នានា បាន​ឲ្យ​ដឹងថា បណ្ដាលមកពី​ការ ឆ្លង​ចរន្ត​ម៉ា​ស៊ីសង្វាក់​ផលិតកម្ម នៅក្នុង​រោងចក្រ​។​ប៉ុន្តែ​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​នៅឡើយ ព្រោះ​បន្ត​ស្រាវជ្រាវ​។​

     តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រោងចក្រ​នោះ​មាន​កម្មករ​កម្មការិនី បម្រើ​ការងារ​ត្រឹមតែ​ចំនួន​២០ នាក់​ប៉ុណ្ណោះ ដែលជា​រោងចក្រ​ផលិត​ប្រអប់​បាយ​ពី​ស្នោរ​ជ័រ​ដែល​ងាយ​នឹងមាន​ការឆាបឆេះ​ខ្លាំងណាស់ ហើយ នៅ​មុនពេល​កើតហេតុ ខណៈពេលដែល​កម្មករ​កម្មការិនី កំពុងធ្វើការ​ងារ​ស្រាប់​តែមាន​អគ្គីភ័យ ឆាបឆេះ​ឡើង​យ៉ាង​សន្ធោរ​សន្ធៅ​តែម្ដង។​

     ពេល​នោះគេ​បាន​សង្ស័យថា ម៉ាស៊ីន​សង្វាក់​ផលិតកម្ម​នៅក្នុង រោងចក្រ​នោះ ឆ្លង​ចរន្ត​ទើប​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​ឡើង​បែបនេះ ហើយ​ក៏មាន​ប្រភព​ខ្លះ​សង្ស័យ​ទៅលើ​ការ ទុស្សេ​ចរន្ត​អគ្គីសនី​ផងដែរ​។​

     ប្រភព​ដដែល​បាន​បន្តថា ទោះបី​បែបណា​មិនមាន​មនុស្ស​ណា​ម្នាក់ ត្រូវ​ទទួលរង​របួស​ឬ​ស្លាប់​នៅក្នុង ហេតុការណ៍​នោះឡើយ ហើយ​កម្មករ​បាននាំគ្នា​ប្រមៀល ដុំ​ស្នោរ​សម្រាប់​ផលិត​ប្រអប់​បាយ​នោះចេញ​ក្រៅ បាន​មួយចំនួន។ ចំណែក​មួយចំនួនទៀត ដែល​យកចេញ​មិនទាន់ រួមទាំង​ផលិតផល សម្រេច​ផង​បានក្លាយទៅជា​ចំណី​ព្រះ​អគ្គី​ទាំងអស់។​

    មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹងថា  រថយន្ត​ពន្លត់អគ្គីភ័យ​៣០​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ក្នុងនោះ​រថយន្ត​របស់​ប៉ូលិស​ក្រុង​២៤​គ្រឿង​បាញ់​ទឹក​អស់​៤០​រយ​ន្ត​)​រ​យន្ត​អង្គភាព ង​៧០ ចំ​នួ​៥​គ្រឿង​ និង​រថយន្ត​ស្រា​បៀរ​កម្ពុជា​១​គ្រឿង​បាញ់​ទឹក​អស់​២​រថយន្ត​។​

    មន្ត្រី​ដដែល​បន្តថា អាគារ​រោងចក្រ​ទី​១​ទំហំ​២៤x១០០​ម៉ែត្រ​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​និង​អាគារ​មួយទៀត​ទំហំ​៣០x៤០@​ម៉ែត្រ​ត្រូវ​ភ្លើង​ឆេះ​១​ចំនួន​ធំ​។ មន្ត្រី​បញ្ជាក់ថា ដោយសារតែ​ខ្វះ​ទឹក សមតថ​កិច្ច​បាន​បង្ខំចិត្ត​បូមទឹក​ស្អុយ​ដែល​នៅក្បែរនោះ​បាញ់​ពន្លត់ បាន​ជួយ​សភាពការណ៍​បានល្អ​មិន​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកស្រុក ៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់