ការពិតគួរឱ្យខ្លាច ដែលអ្នកត្រូវដឹងអំពីជំងឺទឹកនោមផ្អែម

ទឹកនោមផ្អែមសរសៃប្រសាទ គឺជាជំងឺទឹកនោមផ្អែមមួយប្រភេទ ដែលបង្កឡើងដោយសារតែជាតិស្ករខ្ពស់ខ្លាំងនៅក្នុងឈាម។ បញ្ហានេះអាចនាំឱ្យអ្នករងគ្រោះធ្ងន់ធ្ងរ ហើយសរសៃប្រសាទខូចជាអចិន្ត្រៃយ៍ក្នុងរាងកាយអ្នក។

ហើយវា គឺជាការសំខាន់ណាស់ ដែលអ្នកត្រូវដឹងពីរោគសញ្ញារបស់វាជាមុន ដើម្បីចាប់ផ្ដើមព្យាបាលមុនហួសពេល។ ការឈឺចាប់នៅលើជើងសម្រាប់ជំងឺនេះជាធម្មតាកើតឡើងនៅពេលយប់ ហើយខាងក្រោមនេះ គឺជារោគសញ្ញារបស់វា។

- មិនមានអារម្មណ៍សោះចំពោះរាល់ការផ្លាស់ប្ដូរសីតុណ្ហភាព
- ស្ពឹក ស្រពន់ ឬតឹងៗក្នុងជើង
- មានអារម្មណ៍ក្រហល់ក្រហាយក្នុងជើង
- ឈឺជើងខ្លាំង និងរមួលក្រពើ
- សាច់ដុំខ្សោយ
- ឈឺលើសន្លាក់ និងឆ្អឹង
- មានអារម្មណ៍សង្កៀរស្រៀវខ្លាំងក្នុងជើង
- កែងជើងពិបាកពត់ពេន

ប្រសិនបើអ្នករកឃើញមានរោគសញ្ញាខាងលើនេះ អ្នកគួរតែរកអ្នកជំនាញដើម្បីពិគ្រោះ និងតាមដានជំងឺ។

សម្រាប់អ្នកដំបៅជើង គឺជាអ្វីដែលអ្នកត្រូវព្រួយបារម្ភ។ ប្រសិនបើដំបៅមិនជានោះទេ វាអាចនាំឱ្យកកើតដំបៅរលួយ ដែលនឹងត្រូវវះកាត់ ឬកាត់ចោលអវៈយវៈក៏ថាបាន។ ដំបៅគឺជារបួស ឬដំបៅដ៏ឈឺ ដែលមិនជាសះស្បើយក្នុងរយៈពេលយូរ ដូច្នេះអ្នកត្រូវប្រាកដថាស្វែងរកការព្យាបាលឱ្យបានឆាប់កាន់តែល្អ។

* របៀបថែរក្សាជើងរបស់អ្នក
ជំងឺទឹកនោមផ្អែម អាចនាំឱ្យជើងរបស់អ្នកមានបញ្ហា ដែលជាហេតុអ្នកត្រូវដឹងថា អ្វីត្រូវតែធ្វើ ដោយសារតែហានិភ័យរបស់អ្នកមានខ្ពស់៖
១. ត្រូវប្រាកដថា ពិនិត្យមើលជើងរបស់អ្នករៀងរាល់ថ្ងៃ។
២. លាងជើងរបស់អ្នក និងសម្ងួតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាជើងពីមីក្រុប ដែលបង្កមេរោគ។ លាងជើងជាមួយនឹងទឹកក្ដៅឧណ្ហៗ និងសាប៊ូ ដូច្នេះវាមិនបំផ្លាញជើងរបស់អ្នកទេ។
៣. កាត់ក្រចកជើងរបស់អ្នក មិនថាអ្នកកើត ឬមិនកើតទឹកនោមផ្អែមនោះទេ។
៤. ជៀសវាងការដើរជើងទទេ៕

adverise with khmeread