គន្លឹះក្នុងការបង្ការជំងឺគ្រួសក្នុងតម្រងនោម

រោគសញ្ញ ៖ 

វត្តមាននៃគ្រួសក្នុងតម្រងនោមនាំឱ្យមានរោគសញ្ញាជាច្រើន។ យោងតាមវេបសាយ Medicine Net រោគសញ្ញាទាំងនោះរួមមាន ឈឺពោះ វត្តមានឈាមនៅក្នុងទឹកនោម ខ្សោះជាតិទឹក រលាកសន្លាក់ហ្គោត ខ្សោយឆ្អឹង ចង្អោរ ក្អួត និងជំងឺតម្រងនោម។ អ្នកជំងឺក៏អាចវិវត្តទៅរកជំងឺគ្រុនផ្តាសាយបន្ទាប់បន្សំក្រោយពីឆ្លងជំងឺតម្រងនោមក៏ដូចជាការស្ទះទឹកនោមដោយសារតែទឹកនោមមិនអាចឆ្លងកាត់ផ្លូវទឹកនោមបាន។

វិធីបង្ការ ៖

ខណៈការព្យាបាលនិងការគ្រប់គ្រងជំងឺគ្រួសក្នុងតម្រងនោមអាចរកបាននាពេលសព្វថ្ងៃ វាជាការល្អបំផុតក្នុងការទប់ស្កាត់វាកុំឱ្យកើតឡើង។

យោងតាមវេបសាយ Patient Info ជាតិទឹកគឺជាវិធីល្អបំផុតមួយដើម្បីបង្ការជំងឺគ្រួសក្នុងតម្រងនោម។ ដោយហេតុថាដុំគ្រួសកកើតឡើងដោយសារការប្រមូលផ្តុំនៃជាតិអំបិលនិងសារធាតុរ៉ែច្រើនហួសហេតុពេក ដូច្នេះការបង្កើនជាតិទឹកកាន់តែច្រើននឹងជួយការពារមិនឱ្យកើតជំងឺគ្រួសក្នុងតម្រងនោមបានឡើយ។ 

ការកាត់បន្ថយការញ៉ាំជាតិអំបិលគឺជាមធ្យោបាយមួយផ្សេងទៀតដើម្បីការពារកុំឱ្យកើតជំងឺគ្រួសក្នុងតម្រងនោម។ អំបិលគឺជាធាតុផ្សំមួយនៅក្នុងការបង្កើតថ្មឬគ្រួស រួមជាមួយ សារធាតុរ៉ែ។ ដូច្នេះការកាត់បន្ថយជាតិអំបិលពីរបបអាហារគឺស្មើនឹងកាត់បន្ថយឱកាសនៃការបង្កើតដុំគ្រួសនៅក្នុងតម្រងនោម។

វិធីមួយទៀតដើម្បីបង្ការជំងឺគ្រួសក្នុងតម្រងនោមគឺការកាត់បន្ថយជាតិ Oxalate និង ជាតិកាល់ស្យូម។ ដូចអំបិលដែរ សារធាតុទាំងពីរនេះគឺជាសារធាតុរ៉ែដែលទទួលខុសត្រូវចំពោះការបង្កើតដុំគ្រួសនៅក្នុងតម្រងនោម។ ការកាត់បន្ថយពួកវានៅក្នុងរបបអាហារក៏ជួយកាត់បន្ថយលទ្ធភាពនៃការកកើតដុំគ្រួសក្នុងតម្រងនោមផងដែរ។

វត្តមាននៃគ្រួសក្នុងតម្រងនោមគឺមិនធ្ងន់ធ្ងរដូចជាជំងឺមហារីកនោះទេ ប៉ុន្តែវាធ្វើឱ្យអ្នកមិនស្រួលក្នុងខ្លួន។ ជាលទ្ធផល សកម្មភាពនៃការរស់នៅប្រចាំថ្ងៃអាចត្រូវបានរំខាន។ ដូច្នះវាជាការសំខាន់ណាស់ដើម្បីស្វែងរកការព្យាបាលនិងការថែទាំសុខភាព ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាដូចដែលបានលើកឡើងខាងលើ។ លើសពីនេះទៅទៀត ការការពារប្រសើរជាងការព្យាបាល ដូច្នេះវាជាការល្អបំផុតក្នុងការធ្វើសកម្មភាពទប់ស្កាត់ឱ្យបានទាន់ពេលវេលា កុំឱ្យដុំគ្រួសកកើតនៅក្នុងផ្លូវទឹកនោមរបស់អ្នក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...