adverise with khmeread 1

ធ្វើតាម​វិធី​នេះ​ដើម្បី​បង្កើន​ចំនួន​មេជី​វិត និង ជំរុញ​ឱ្យ​បុរស​ឆាប់​មានកូន​!

​    ​តើ​លោកអ្នក​កំពុង​ត្រៀមខ្លួន​ចាប់ផ្តើម​មានកូន ប៉ុន្តែ​បារម្ភ​ថា​ចំនួន​មេជី​វិត​មាន​ទាប​ពេក​មែន​ទេ​? គុណភាព​មេជី​វិត​និង​ការផលិត​មេជី​វិត​មិន​គ្រប់គ្រាន់​គឺជា​ហេតុផល​ចម្បង​មួយ​ដែល​ធ្វើឱ្យ​បុរស​អារ (​អត់​មានកូន​) ព្រោះ​វា​កាត់បន្ថយ​ឱកាស​របស់​មេជី​វិត​ក្នុងការ​ទៅ​ជួបនឹង​ស៊ុត​អូ​វ៉ុល​សម្រាប់​បង្ក​កំណើត​។

​    ​ទឹកកាម​អាច​មានឱកាស​បង្កឱ្យមាន​កូន​ខ្ពស់ នៅពេល​វា​ផ្ទុក​មេជី​វិត​ច្រើនជាង ១៥ លាន​ក្នុង​មួយ​មិ​ល្លី​លីត្រ​។ មាន​មូលហេតុ​ច្រើនណាស់​ដែល​អាចធ្វើឱ្យ​ចំនួន​មេជី​វិត​ថយចុះ ក្នុងនោះ​មានដូចជា ពងស្វាស​របស់​អ្នក​អាច​ក្តៅ​បែកញើស​ខ្លាំងពេក​, លោកអ្នក​អាចមាន​ស្ត្រេ​ស៍​ច្រើនពេក​, ឬ​បើ​មិន​អ៊ីចឹង​ទេ​លោកអ្នក​អាចមាន​ជំងឺ​កាមរោគ ដែល​ធ្វើឱ្យ​រំខាន​ដល់​ការផលិត​មេជី​វិត​។ សំណាងល្អ មាន​វិធី​ជាច្រើន​ដំណាក់កាល ដែល​លោកអ្នក​អាច​ធ្វើបាន​ដើម្បី​បង្កើន​ចំនួន​មេជី​វិត​។

​    ​* ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​
​    ​- ចៀសវាង​ធ្វើឱ្យ​ពងស្វាស​ក្តៅ​ពេក (​កុំ​ស្លៀក​តឹងៗ​ពេក​, ចៀសវាង​ងូតទឹក​ក្តៅ និង​សោ​ណា​)
​    ​- ឧស្សាហ៍​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​រុក្ខជាតិ (​ការ​ម៉ាស្សា​ជួយ​ជំរុញ​លំហូរ​ឈាម​សព្វ​រាងកាយ​និង​បង្កើន​ការផលិត​មេជី​វិត​)
​    ​- ឈប់​ជក់បារី និង​ផឹក​ជាតិ​ស្រវឹង ព្រោះ​វា​ធ្វើឱ្យ​ថយចុះ​ចំនួន​មេជី​វិត​
​    ​- កុំ​ឧស្សាហ៍​បញ្ចេញ​ទឹកកាម​ញឹកញាប់​ពេក​
​    ​
​    ​* ផ្លាស់ប្តូរ​របប​អាហារ​
​    ​ត្រូវ​ទទួលទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប តែ​ងា​កមក​ពិសា​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន បន្លែ និង​គ្រាប់​ធុញ​ជាតិ​។ ត្រូវ​ប្រាកដថា​លោកអ្នក​បាន​បញ្ចូល ត្រី សាច់ ស៊ុត ផ្លែឈើ និង​បន្លែ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ លោកអ្នក​គួរ​ពិសា​សណ្តែកដី គ្រាប់​វ៉ុល​ណាត់ គ្រាប់ស្វាយចន្ទី ផ្កាឈូករ័ត្ន និង​គ្រាប់​ល្ពៅ​។ ទាំងនេះ​សុទ្ធតែជា​អាហារ​ដែល​ជួយ​បង្កើន​ចំនួន​មេជី​វិត​។ ប៉ុន្តែ​លោកអ្នក​គួរ​ចៀសវាង​អាហារ​ដែល​ផលិត​ចេញពី​សណ្តែកសៀង និង​ទឹក​សឺ​រ៉ូ​ដែលមាន​ជាតិ​ស្ករ​ខ្ពស់​។ ចុងក្រោយ​អ្វីដែល​លោក​ត្រូវ​ចាំ គឺ​ទទួលទាន​កំពូល​អាហារ​ទាំងបី​មុខ​នេះ​ដើម្បី​ជំរុញ​ការផលិត​មេជី​វិត ដូចជា ខ្ទឹមស ស្ករ​សូកូឡា​ខ្មៅ និង គ្រាប់​វ៉ុល​ណាត់​៕ 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់