adverise with khmeread Mj0k90s

កើត​ចំ​ឆ្នាំកុរ ឬ​ឆ្នាំខាល​? របៀប​មើល​ថ្ងៃ​កាត់សក់​ផ្អែក​តាម​ឆ្នាំ​កំណើត​ដើម្បី​បង្កើន​លាភ​សំណាង​

​    ​តើ​លោក​អ្នកមាន​ដឹង​ទេ​ថា ឆ្នាំ​កំណើត​របស់លោក​អ្នកមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្កើន​លាភ​សំណាង​ជាមួយនឹង​ថ្ងៃ​ដែល​លោក​ចេញទៅ​កាត់សក់​ដែរឬទេ​?

​    ​ផ្អែក​តាម​ក្បួនហោ​រាស្ត្រ​ចន្ទគតិ​របស់​ចិន សូម្បី​កាត់សក់​ក៏​គេ​ត្រូវ​ជ្រើសរើស​ថ្ងៃ​កាត់​ឱ្យស្រប​តាម​ឆ្នាំ​កំណើត​ដែរ​ដើម្បី​បង្កើន​លាភ​សំណាង​។ ខាងក្រោម​នេះ​គឺជា​ថ្ងៃ​ដែល​គួរ និង​មិនគួរ​កាត់សក់​ផ្អែកលើ​ឆ្នាំ​ទាំង ១២ សម្រាប់​ទាំង​បុរស​និង​ស្ត្រី​៖

​    ​* ឆ្នាំជូត​៖ ថ្ងៃ​គួរ​កាត់សក់​គឺ ពុធ និង​អង្គារ​, ថ្ងៃ​មិនគួរ​កាត់សក់​គឺ សៅរ៍​។​
​    ​* ឆ្នាំឆ្លូវ​៖ ថ្ងៃ​គួរ​កាត់សក់​គឺ សៅរ៍ និង​ពុធ​, ថ្ងៃ​មិនគួរ​កាត់សក់​គឺ ព្រហស្បតិ៍​។​
​    ​* ឆ្នាំខាល និង​ថោះ​៖ ថ្ងៃ​គួរ​កាត់សក់​គឺ ព្រហស្បតិ៍ និង​សៅរ៍​, ថ្ងៃ​មិនគួរ​កាត់សក់​គឺ សុក្រ​។​
​    ​* ឆ្នាំរោង​៖ ថ្ងៃ​គួរ​កាត់សក់​គឺ អាទិត្យ និង​ពុធ​, ថ្ងៃ​មិនគួរ​កាត់សក់​គឺ ព្រហស្បតិ៍​។​
​    ​* ឆ្នាំមមី និង​ម្សាញ់​៖ ថ្ងៃ​គួរ​កាត់សក់​គឺ អង្គារ និង​សុក្រ​, ថ្ងៃ​មិនគួរ​កាត់សក់​គឺ ពុធ​។​
​    ​* ឆ្នាំមមែ​៖ ថ្ងៃ​គួរ​កាត់សក់​គឺ ចន្ទ និង​សុក្រ​, ថ្ងៃ​មិនគួរ​កាត់សក់​គឺ ព្រហស្បតិ៍​។​
​    ​* ឆ្នាំវក និងរកា​៖ ថ្ងៃ​គួរ​កាត់សក់​គឺ សុក្រ និង​ព្រហស្បតិ៍​, ថ្ងៃ​មិនគួរ​កាត់សក់​គឺ អង្គារ​។​
​    ​* ឆ្នាំច​៖ ថ្ងៃ​គួរ​កាត់សក់​គឺ ពុធ និង​ចន្ទ​, ថ្ងៃ​មិនគួរ​កាត់សក់​គឺ ព្រហស្បតិ៍​។​
​    ​* ឆ្នាំកុរ​៖ ថ្ងៃ​គួរ​កាត់សក់​គឺ ពុធ និង​អង្គារ​, ថ្ងៃ​មិនគួរ​កាត់សក់​គឺ សៅរ៍​។​

​    ​លទ្ធផល​នៃ​ការ​កាត់សក់​ត្រូវ​តាម​ថ្ងៃខែ​ឆ្នាំ​កំណើត​៖
​    ​១. បង្កើន​ទ្រព្យ​
​    ​២. អាយុ​វែង​
​    ​៣. ទាក់ទាញ​ថាមពល​សំណាង​ចូលមក​រាងកាយ​
​    ​៤. ប្រាជ្ញា​ឈ្លាសវៃ​
​    ​៥. មាន​សុភមង្គល និង​ក្តី​រីករាយ​
​    ​
​    ​លទ្ធផល​នៃ​ការ​កាត់សក់​ខុស​ថ្ងៃខែ​ឆ្នាំ​កំណើត​៖
​    ​១. បច្ច័យ​ធ្វើឱ្យ​អាយុ​ខ្លី​
​    ​២. មាន​គេ​បង្កាច់​បង្ខូចឈ្មោះ​
​    ​៣. មាន​ក្តីក្តាំ​
​    ​៤. ក្រីក្រ​
​    ​៥. ជួប​ឧបសគ្គ​
​    ​៦. រកស៊ី​ខាត​
​    ​៧. មាន​ជំងឺ​នេះ​ជំងឺ​នោះ​
​    ​៨. មាន​ជម្លោះ​នៅ​កន្លែងធ្វើការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់