adverise with khmeread Chelsea fc v paris saint germain uefa champions league %281%29

លោក Guus hiddink និយាយថា​អ្នកគាំទ្រ Chelsea មាន​សិទ្ធិ​ឌឺដង Hazard បន្ទាប់ពី​ធ្លាក់​ចេញពី Champion League

​    ​Guus Hiddink បាន​អះអាងថា​អ្នកគាំទ្រ​មាន​សិទ្ធិ​ឌឺដង Eden Hazard​។​

​    ​អ្នកគាំទ្រ​តោ​ខៀវ Chelsea បាន​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ Hazard នៅពេលដែល​គាត់​ត្រូវបាន​ប្ដូរ​ជំនួស Oscar បន្ទាប់ពី​កីឡាករ​សញ្ជាតិ​បែ​ល​ហ្សិ​ក​រូបនេះ​បាន​ប្ដូរ​អាវ​គ្នា​ជាមួយនឹង​កីឡាករ Angel di Maria ពេល​ចប់​ការប្រកួត​តង់​ទីមួយ​។​

​    ​វា​បានបញ្ចប់​នៅ​យប់​ដ៏​អាក្រក់​នៅ​កីឡដ្ឋាន Stamford Bridge ខណៈ Chelsea ត្រូវ​ប្រឈមមុខ​នឹង​ការ​អត់​កៅអី Champion League និង​អាច​បាត់បង់ Hazard នៅ​រដូវក្ដៅ​នេះ ហើយ​ស្រប​ពេលដែល​ទំនាក់ទំនង​របស់​កីឡាករ​នេះ​ជាមួយនឹង​អ្នក​គាំ​បាន​ដល់​ដល់​ផ្លូវបំបែក​។​

​    ​Real Madrid និង Paris Saint-Germain កំពុង​សម្លឹង​ឃើញ Hazard ដែល​បាន​របួស​ចង្កេះ និង​ត្រូវបាន​ឌឺដង​ដោយ​អ្នកគាំទ្រ Chelsea ក្រោយ​លោក Mourinho ត្រូវបាន​គេ​បណ្ដេញ​។​

​    ​នៅពេល​សួរ​ជុំវិញ​ប្រតិកម្ម​របស់​អ្នកគាំទ្រ Chelsea នៅពេល Hazard បាន​ចាក​ចេញពី​ទីលាន លោក Hiddink បាន​និយាយថា "​ពួកគេ​មាន​សិទ្ធិ​ឌឺដង​នូវ​អ្វីដែល​ពួកគេ​បានគិត​។ ពួកគេ​អាច​បង្ហាញ​ពី​អារម្មណ៍​ដែល​កំពុងមាន​។ ប៉ុន្ដែ Hazard មាន​របួស​ត្រង់​ចង្កេះ​របស់គាត់​។​"

​    ​"​ហើយ​ខ្ញុំ​មិនបាន​ឃើញ Hazard ប្ដូរ​អាវ​គ្នា​ជាមួយនឹង Di Maria ដោយផ្ទាល់​ទេ ប៉ុន្ដែ​ខ្ញុំ​ដឹងថា​រឿងនេះ​បានកើត​ឡើង​។ ខ្ញុំ​នឹងមិន​និយាយថា​ខ្ញុំ​ធ្វើ​មិនដឹងមិនឮ​នោះទេ​។ រឿងនេះ​ងាយស្រួល គ្រាន់តែ​និយាយថា​ខ្ញុំ​មិនបាន​ឃើញ​។ ពិតណាស់ រឿង​នោះ​វា​មិនគួរ​កើតឡើង​នោះទេ ប៉ុន្ដែ​ប្រទេស​ខ្លះ​គឺជា​រឿង​ធម្មតា​ទេ​នៅពេលដែល​ដូរ​អាវ​គ្នា ប៉ុន្ដែ​មិនមែន​ដូរ​គ្នា​អាវ​នៅ​តង់​ទី​១​បែបនេះ​នោះទេ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់