រំភើបជំនួស ទាំងកាដូ និងសំណេរអតីតវីជេរតនា ថ្ងៃខួប៣ឆ្នាំមង្គលការ

    ភ្នំពេញ-ខុសពីគូស្នេហ៍មួយចំនួនដែលយកថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនរៀបចំជាពិធីធំដុំ ដើម្បីអញ្ជើញភ្ញៀវអោយចូលរួមសប្បាយកុះករ អតីតពិធីករប្រចាំ My TV លោកវីជេរតនា បែរជាកាដូរថយន្ត Land Cruiser 2018 តម្លៃជាង១០ម៉ឺនដុល្លារជូនដល់ភរិយាយ៉ាងកាលីបតែម្ដង។ លោកក៏បានបង្ហោះសំណេរ ដែលគ្រាន់តែអានហើយក៏រំភើបជំនួស បន្ថែមពីលើការចំណាយពេលនាំភរិយាដើរកម្សាន្តអោយសប្បាយចិត្តនោះផងដែរ។ 

    កាដូយ៉ាងពិសេសក្នុងឱកាសខួប៣ឆ្នាំនៃអាពាហ៍ពិពាហ៍នេះ កើតឡើង បន្ទាប់ពីលោក និងភរិយាកាន់តែជោគជ័យក្នុងមុខជំនួញ ខណៈដែលលោករតនា ត្រូវគេល្បីថា ត្រៀមទិញងារឧកញ៉ាវ័យក្មេង ដើម្បីអោយកាន់តែងាយស្រួលក្នុងជំនួញនាំចូលរថយន្តយកមកលក់ ជំនួញលក់ដី និងជំនួញបើកការ៉ាសសាំងជាដើម។  

    អតីតវីជេរតនា កាន់តែធ្វើអោយអ្នកគាំទ្ររំជួលចិត្តទៅទៀត ជាមួយនឹងការបង្ហោះសារគួរឱ្យច្រណែនសំណាងភរិយារបស់លោកថា"រីករាយ​ថ្ងៃខួប​អាពាពិពាហ៍​៣ឆ្នាំ​ប្រពន្ធសម្លាញ់ស្មើរនឹង​1095 ថ្ងៃ​ តាំងពីយើងបាន ចាប់ដៃគ្នាជាប្ដីប្រពន្ធអស់រយៈ​ពេល​៣ឆ្នាំនេះ​ យើងបានឆ្លង​ ឧបសគ្គ​ច្រើន ណាស់​ការបរាជ័យ​ គេ​ច្រណែនគេឈ្នានីស​ គេមើលងាយ​ តែយើងទាំងពីរ​ អ្នកនៅតែទ្រាំបាន​ នៅតែតស៊ូ​ នឹង​ នៅតែមិនចុះចាញ់​ មិន​ បាក់ទឹកចិត្ត​ តស៊ូ​រហូតបានមកដល់សព្វថ្ងៃនេះ​។ 

    ៣ឆ្នាំមកនេះ​ បងដឹងច្បាស់ណាស់​ ទំនួល​ ជា​ ប្ដី​ ទំនួល​ ជា​ ឪពុក​ វាធំ​ ដល់កំរឹត​ ណា​តាំងពីចាប់ដៃគ្នាជាប្ដីប្រពន្ធមក​ បងតែងតែនិយាយប្រាប់​ ខ្លួនឯងជានិច្ចថា​ ជីវិតដែលបងនៅសល់ទាំងប៉ុន្មាន​ បងនឹង​ ផ្ដល់ឲគ្រួសារដ៏តូចមួយនេះ​ ហើយ​ នឹង​ ធ្វើអោយ គ្រួសារ​ របស់​យេីងមានសុភមង្គល​ ជារៀងរហូត​ ៣ឆ្នាំកន្លងផុតទៅ​ យើង​បាន​ កូនប្រុស​ ដ៏គួរ​អោយស្រលាញ់រហូត​ ដល់​ ទៅ​ ២​នាក់។ បងចង់ប្រាប់អូនថា​ សព្វថ្ងៃនេះ​ បងមានក្ដីសុខខ្លាំងណាស់​ នៅពេលដែរអូន​ នឹង​ កូនៗ​ នៅជិតបង​បងសូមទោសអូន​ប្រសិន​ កន្លងទៅនេះ​ បងបានប្រើ​ ពាក្យសម្ដី​ មួយណាមិនល្អ​ ដែលធ្វើអោយ​ អូនមានអារម្មណ៍មិនល្អ​  ចំពោះបង បងសន្យាជាមួយអូន​ នឹង​ កូនៗថា​ បងនឹង​ ធ្វើអោយអូននឹង​ កូនៗ​ មានក្ដី​ សុខពេញ​ មួយជីវិត​។ ពីបង​ (​ ប្ដីដ៏ល្អរបស់អូន)"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab