ចាប់ខ្លួនសេកមួយក្បាលទៅដាក់គុកពីបទស្រែកឱ្យដំណឹងទៅជនសង្ស័យជួញដូរគ្រឿងញៀនរត់គេចខ្លួន ពេលប៉ូលិសកំពុងឆ្មក់បង្ក្រាប

វេបសាយ CGTN បានផ្សាយកាលពីថ្ងៃពុធថា សេកមួយក្បាលត្រូវបានចាប់ខ្លួនឃុំឃាងនៅគុកប្រេងស៊ីលពីបទប៉ុនប៉ងសង្គ្រោះម្ចាស់ជួញដូរគ្រឿងញៀនរបស់វា ដោយការស្រែកប្រកូកប្រកាសជូនដំណឹងដល់ម្ចាស់របស់ ខណៈប៉ូលិសកំពុងឆ្មក់បង្ក្រាប។ 

សេក ដែលមានឈ្មោះថា "Papagaio Do Trafico" ឬ "សេកជួញដូរគ្រឿងញៀន" ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាអ្នកដាក់ឱ្យ ត្រូវបានប៉ូលិសចាប់ឃុំឃាំងពីផ្ទះរបស់ជនសង្ស័យជួញដូរថ្នាំកូកាអ៊ីននៅរដ្ឋ Piaui ភាគខាងជើងប្រទេសប្រេស៊ីល។

ប៉ូលិសបាននិយាយថា សេកចេះនិយាយនេះត្រូវបានចាប់ខ្លួនពេលកំពុងធ្វើសកម្មភាពជាក់ស្តែង ខណៈដែលវាប៊ិះតែទទួលបានជោគជ័យក្នុងការស្រែកប្រាប់ទៅចៅហ្វាយរបស់វាដដែលៗថា "ប៉ូលិសមកហើយ! ប៉ូលិសមកហើយ!" ខណៈដែលក្រុមមន្ត្រីកំពុងដេញតាមជនសង្ស័យ។

កាសែត Guardian បានរាយការណ៍ថា មន្ត្រីប៉ូលិសម្នាក់ដែលបានចូលរួមនៅក្នុងប្រតិបត្តិការនេះបាននិយាយថា "នៅពេលប៉ូលិសខិតចូលទៅជិត វាក៏ចាប់ផ្តើមស្រែក។ វាច្បាស់ជាទទួលការហ្វឹកហាត់សម្រាប់រឿងនេះ" ដោយអះអាងថា សេកនេះដឹងច្បាស់ថាវាត្រូវធ្វើអ្វី។ 

ទូរទស្សន៍ក្នុងស្រុក Meio Norte បានរាយការណ៍ថា ម្ចាស់ជាក់ស្តែងរបស់សេកនេះត្រូវបានចាប់ខ្លួនផងដែរ។ នៅក្នុងវីដេអូដែលបានចាក់ផ្សាយពេញទូរទស្សន៍ក្នុងស្រុករបស់ប្រេស៊ីល គេឃើញសេកនេះកំពុងត្រូវបានយកចេញពីផ្ទះជនសង្ស័យជួញដូរគ្រឿងញៀន ខណៈវាឈរនៅលើដៃរបស់ប៉ូលិសម្នាក់។

យោងតាមបណ្តាញព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ប៉ូលិសបានអះអាងថា សេកនេះក្បាលរឹងខ្លាំងណាស់ មិនព្រមនិយាយអ្វីទាំងអស់ ចាប់តាំងពីពេលចាប់ខ្លួនវា ហើយថា "វាមិនសហការក្នុងការស៊ើបអង្កេតនោះឡើយ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab