adverise with khmeread 14576085115121

Barcelona ច្រានចោល​ការនាំយក​កីឡាករ John Stones

​    ​ពាក្យ​ចចាមអារ៉ាម​អំពី​ការនាំយក​កីឡាករ John Stones មក​ទឹកដី Barcelona ត្រូវបាន​សាបរ​លាភ​ទៅវិញ​ហើយ​។ យោងតាម​ប្រភព​វេ​ប​សាយ Mirror ក្រុម​នៅ Catalan មួយ​នេះ​បាន​ច្រានចោល​នូវ​ការនាំយក​កីឡាករ​ខ្សែការពារ​កណ្ដាល​របស់ Everton ដោយសារតែ​បុគ្គលិកលក្ខណៈ​និង​និស្ស័យ​របស់គាត់​។ ក្លឹប Barcelona បានធ្វើ​ការសិក្សា​ក្នុងការ​ជ្រើសរើស ដោយ​គិតថា​កីឡាករ​អាយុ​២១​ឆ្នាំ​រូបនេះ​នឹង​មិនអាច​សម្រប​ជីវិត​នៅ La Liga បានទេ​។​

​    ​ក្លឹប​នេះ​ក៏​តែងតែ​ចាត់ទុក​តម្លៃ​ខ្លួន​របស់​ខ្សែការពារ​កណ្ដាល​រូបនេះ​ថ្លៃ​ពេក​ដែរ​។ Everton បាន​ចំណាយ​ប្រាក់​ឲ្យ Barnsley បួន​លាន​យ៉ូ​រ៉ូ​ក្នុងការ​នាំយក Stone ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​ប្រាំ​ឆ្នាំ​ជាមួយនឹង Everton ក្នុង​ខែមករា​ឆ្នាំ​២០១៣​។​

​    ​យ៉ាងណា Barcelona កំពុង​ព្យាយាម​រក​ខ្សែការពារ​កណ្ដាល​ឲ្យ​បាន​នៅ​រដូវ​កាល​ក្រោយ​។ ការពង្រឹង​ខ្សែការពារ​គឺជា​រឿង​សំខាន់​របស់​ក្លឹប​មួយ​នេះ ដោយសារ​បច្ចុប្បន្នកំពុង​មាន​បញ្ហា​លើ​រឿង​មួយ​នេះ​៕

 

adverise with khmeread
ប្រភព៖ Marca

មតិយោបល់