Ronaldo ជះលុយវាល់លានទិញរថយន្តថ្លៃបំផុតលើពិភពលោក

មានពាក្យចចាមអារ៉ាមថា កីឡាករ Cristiano Ronaldo គឺជាម្ចាស់រថយន្ត Bugatti La Voiture Noire ថ្មី ដែលគេរាយការណ៍ថា គឺជារថយន្តថ្លៃបំផុតលើលោក។

របាយការណ៍បញ្ជាក់ថា Ronaldo បានចំណាយប្រាក់ ១២.៣៨៤.៧៣៤ ដុល្លារលើរថយន្តដ៏ថ្លៃបំផុត ដែលមានវត្តមានដាក់បង្ហាញដល់ពិភពលោកលើកដំបូងនៅពិព័រណ៍រថយន្តនៅទីក្រុងហ្សឺណែវ ឆ្នាំ២០១៩។

ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់បារាំង Bugatti បានបង្កើតកំពូលរថយន្តទំនើបតែមួយប៉ុណ្ណោះ ហើយវាគឺជាកិត្តិយសដល់ខួបលើកទី ១១០ នៃការបង្កើតក្រុមហ៊ុននេះ។

រថយន្តនេះ គឺជាការបកស្រាយសម័យទំនើបនៃរថយន្ត Bugatti Type 57 SC Atlantic ដែលមានតែ ៤ គ្រឿងប៉ុណ្ណោះត្រូវបានផលិតឡើងរវាងឆ្នាំ ១៩៣៦ និងឆ្នាំ ១៩៣៨ ។

រថយន្តនេះ ប្រើម៉ាស៊ីន Turbocharged W16 កម្លាំង ៨,០ លីត្រ និងអាចបើបានល្បឿន ៤២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុន Bugatti ក៏បានបញ្ជាក់ផងដែរថា រថយន្តនេះមានម្ចាស់ហើយ ប៉ុន្ដែបានបដិសេធក្នុងបង្ហាញអត្តសញ្ញាម្ចាស់រថយន្តនោះ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត