អ្នកវិទ្យាសាស្ដ្ររកឃើញបង្គាផ្ទុកកូកាអ៊ីននៅតាមទន្លេនានានៅអង់គ្លេស

អ្នកវិទ្យាសាស្ដ្ររកឃើញកូកាអ៊ីននៅក្នុងបង្គាស្រស់ នៅពេលធ្វើតេស្ដទឹកទន្លេរកសារធាតុគីមី។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយកាលពីថ្ងៃទី ១ ឧសភា។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ King's College London សហការជាមួយនឹងសាកលវិទ្យាល័យ Suffolk បានធ្វើតេស្ដទីតាំង ១៥ ផ្សេងគ្នាក្នុងទីក្រុង Suffolk។

របាយការណ៍ពួកគេនិយាយថា រកឃើញនៅក្នុងសំណាកគំរូទាំងអស់ដែលបានសាកល្បងទាំងអស់។ ថ្នាំខុសច្បាប់ផ្សេងទៀត ដូចជា ketamine ក៏រីករាលដាល់នៅក្នុងបង្គាដែរ។

អ្នកវិទ្យាសាស្ដ្រក៏មានការភ្ញាក់ផ្អើលផងដែរ នូវអ្វីដែលខ្លួនបានរកឃើញ។

សាស្ដ្រចារ្យ Nic Bury មកពីសាកលវិទ្យាល័យ Suffolk និយាយថា "តើវត្តមានកូកាអ៊ីននៅក្នុងសត្វក្នុងទឹក គឺជាបញ្ហាមួយសម្រាប់ Suffolk ឬក៏ការរីករាលដាលកាន់តែច្រើនកើតឡើងក្នុងប្រទេសអង់គ្លេស និងបរទេស រង់ចាំមើលការស្រាវជ្រាវជាបន្ត"។

"យ៉ាងណាមិញ ផលប៉ះពាល់នៃមើលមិនឃើញការបំពុលគីមី (ដូចជាថ្នាំញៀន) លើសុខភាពសត្វត្រូវផ្ដោតការតាមដានក្នុងប្រទេសអង់គ្លេស"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...