តែប៉ុណ្ណេះអ្នកអត់លិឍសង្ឃឹមខ្ពស់ហើយ! Facebook ដាក់ឱ្យប្រើសេវាណាត់ជួបគូស្នេហ៍នៅប្រទេសចំនួន ១៤ តែស្តាយនៅកម្ពុជាមិនទាន់ប្រើបានទេ

ក្រុមហ៊ុន Facebook Inc កាលពី​ថ្ងៃ​អង្គារបានដាក់​បង្ហាញ​នូវ App កែប្រែ​ថ្មី និងបង្ហាញ​សេវា​ណាត់ជួប​គូស្នេហ៍​របស់ខ្លួន​ទៅកាន់​ប្រទេស​ចំនួន ១៤ ខណៈដែល​ខ្លួន​ព្យាយាម​បង្កើន​ការចូលរួម​របស់​អ្នកប្រើប្រាស់​លើ​បណ្តាញ​សង្គម​របស់ខ្លួន​។​

​ក្រុមហ៊ុន​នេះ​បានឱ្យដឹង​នៅក្នុង Blog Post មួយ​ថា App កែ​ថ្មី​នេះ​ធ្វើឱ្យ​អ្នកប្រើប្រាស់​កាន់តែ​ងាយស្រួល​ក្នុងការ​ទំនាក់​ទំនងជា​មួយក្រុម​មនុស្ស ដែល​ចែករំលែក​ចំណាប់អារម្មណ៍​ស្រដៀង​គ្នា​។​

Facebook បាន​និយាយថា បណ្តា​ប្រទេស​​ដូចជា ប្រេ​ស៊ី​ល ឈីលី បូលីវី អេក្វាទ័រ ហ្គាយ៉ាណា ប៉ារ៉ាហ្គាយ ប៉េរូ អ៊ុយរូហ្គាយ ឡាវ​ ហ្វីលីពីន វៀតណាម សិង្ហ​បុរី ​ម៉ាឡេស៊ី និង ស៊ូរីណាម ឥឡូវនេះ​នឹង​អាច​ប្រើប្រាស់​សេវាកម្ម​ណាត់ជួប​គូស្នេហ៍​របស់ខ្លួន​បាន ដែល​ត្រូវបានធ្វើ​បច្ចុប្បន្នភាព​ជាមួយនឹង​លក្ខណៈពិសេស​មួយ​ ហៅថា “Secret Crush” ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់ ស្វែងរក​ទំនាក់ទំនង​ស្នេហា​នៅក្នុង​រង្វង់​មិត្តភក្តិ​របស់​ពួកគេ​។​

​ក្រុមហ៊ុន​នេះ​ក៏បាន​ឱ្យដឹង​ដែរ​ថា អ្នកប្រើប្រាស់​របស់ខ្លួន​ឆាប់ៗ​នេះ​នឹង​អាច​ទិញ​អ្វីៗ​ពី Marketplace នៅក្នុង​សហរដ្ឋអាមេរិក និង​បង់ប្រាក់​ដោយផ្ទាល់​សម្រាប់​ការទិញ​នោះ​។​

Facebook និយាយថា “​នេះ​មានន័យថា​អ្នកលក់​ដែល​ជ្រើសរើស​ទំនិញ​សម្រាប់​ដាក់លក់ អាច​ទៅ​ដល់ដៃ​អ្នកទិញ​កាន់តែច្រើន​និង​ទទួលបាន​ប្រាក់​ដោយ​សុវត្ថិភាព​បំផុត ហើយ​អ្នកទិញ​អាច​រកមើល​ជម្រើស​ជាច្រើន​និង​ទទួលបាន​ទំនុកចិត្ត​ថា ការទិញ​របស់​ពួកគេ​ត្រូវបាន​ការពារ​ជាមួយ​ការការពារ​របស់​អ្នកទិញ​”​។​

Facebook ក៏បាន​ណែនាំ​នូវ​ផ្ទាំង Events មួយ​ដែល​អនុញ្ញាតឱ្យ​អ្នក​ប្រើ​អាច​មើលឃើញ​អ្វីដែល​កំពុង​កើតឡើង​នៅ​ជុំវិញ​ពួកគេ ទទួលបាន​ការណែនាំ រកឃើញ​អាជីវកម្ម​ក្នុង​មូលដ្ឋាន និងសម្របសម្រួល​ជាមួយ​មិត្តភក្តិ​ដើម្បី​បង្កើត​ផែនការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...