adverise with khmeread Ab3b2d0e 41fa 49aa a50a 698fb50537cc

វាសនា​លោក សាន ប៊ុនធឿន នឹងត្រូវ​តុលាការ​សម្រេច​នៅ​ថ្ងៃទី​១១​មីនា​នេះ​(​មាន​វីដេអូ​)

   ភ្នំពេញ ៖ លោក សាន ប៊ុនធឿន មុខរបរ​ជា​អ្នកសារព័ត៌មាន ត្រូវបាន​ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១០ ខែមីនា នេះ ដើម្បី​សាកសួរ​ករណី​បើកបរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង រួច​បង្ក​ជា​ឧបសគ្គ​ដល់​កម្លាំង​សាធារណៈ​ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍។ 

   បន្ទាប់ពី​សាកសួរ​លោក សាន ប៊ុនធឿន ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​វិញ​ឃុំ​បណ្តោះអាសន្ន​មួយ​យប់​ទៀត ហើយ​នៅ​មិនទាន់​សម្រេច​បែបណា​នៅឡើយ​។​នា​ព្រឹក​ថ្ងៃទី​១១​មីនា​នេះ ទើប​តុលាការ​សម្រេច​ទៅលើ​វាសនា​របស់លោក​។ 

    លោក សាន ប៊ុនធឿន ត្រូវបាន​ប៉ូ​លិ​ស​ចរាចរណ៍ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៤៣​នាទី​យប់​ថ្ងៃទី​៩ ខែមីនា នៅ​ចំណុច​គោលដៅ​កំបូល ផ្លូវជាតិ​លេខ​៤ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​បាន បញ្ជាក់ថា លោក សាន ប៊ុនធឿន អាយុ​៤៤​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ម៉ាក​ម៉ាក HONDA PCX ពណ៌​ស  គ្មាន​ស្លាក​លេខ មាន​ទីលំនៅ​ផ្ទះជួល​មុខ​ផ្សារ​ទំនើប​អ៊ី​អន ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​មិនបាន​បង្ហាញ​ប័ណ្ណ​សម្គាល់​យានយន្ត​)​។ 

    នៅពេលដែល​កម្លាំង​បាន​ឃាត​ដើម្បី​ត្រួតពិនិត្យ​លោក​សាន ប៊ុនធឿន បាន​បង្ក​ភាព​បាត់​សណ្តាប់ធ្នាប់​នៅ​គោលដៅ ដោយ​ស្រែក​ឡូឡា ប្រមាថ ថ្នាក់ដឹកនាំ​កំពូលៗ ពោលគឺ​ប្រើ​ច​រិ​ក​ច្រ​ង៉េ​ង​ច្រ​អ៉ា​ង អ​សី​លធ​ម៍ ដោយមាន​ច​រិ​ក​បែបនេះ ទើប​កម្លាំង​ជំនាញ​បា​នប​ញ្ចូ​ន លោក​សាន ប៊ុ​ធឿន និង​ម៉ូតូ មក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​។​

    ប៉ូលិស​បន្តថា ផ្អែក​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការធ្វើ​តេស្ត​ជាតិ​អាកុល ឃើញថា​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​លើ​ម៉ូតូ មិនបាន​ពាក់មួក ការពារ​សុវត្ថិភាព ម៉ូតូ​គ្មាន​សលាក​លេខ​(​គ្មាន​លិខិតស្នាម​) និង​អ្នកបើកបរ​ស្ថិតក្នុង​ភាពស្រវឹង ដោយមាន​អាត្រា​ជាតិ​អាល់កុល 0.64Mg/L ល្មើស នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជំពូក​ទី​១០ ទោ​សប​ញ្ញាតិ មាត្រា​៧៧៕

(​សូម​ទស្សនា​វីដេអូ​ខណៈពេល​សមត្ថកិច្ច​ត្រួតពិនិត្យ​ជាតិ​អាកុល​ដូចខាងក្រោម​)​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់