adverise with khmeread Neymar ebola campaign teaser

Neymar នឹងមិន​ចាកចេញ​ទៅណា​ទេ​

​    ​លេខាធិការ​បច្ចេកទេស​ក្លឹប Barcelona លោក Robert Fernandez បាន​និយាយ​អំពី​ទីផ្សារ​ទិញដូរ​កីឡាករ​ជាមួយ​ទូរទស្សន៍ Spanish State Television និង​បាន​បង្ហើប​ដំណឹង​ចុងក្រោយ​ថា Neymar បាន​ចរចា​រលើ​កិច្ចសន្យា​ថ្មី ដែល​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​កំពុង​ស្វែ​ករក​ហើយ​។​

​    ​ខណៈពេល​នោះ​លោក​ក៏បាន​និយាយទៀតថា "​ខ្ញុំ​បាន​និយាយ​រឿងនេះ​ច្បាស់​ណាស់​កាលពីរ​សប្ដាហ៍​មុន ហើយ​ឥឡូវ​ខ្ញុំ​នឹង​និយាយ​វា​ម្ដង​ទៀតថា Neymar នឹង​នៅទីនេះ​និង​គ្មាន​បញ្ហា​អ្វី​ទាំងអស់​។ គាត់​នឹង​នៅ​ជាមួយ​ក្លឹប Barcelona​។ ខ្ញុំ​នឹងមិន​លាក់បាំង​តទៅទៀត​ទេ គាត់​នឹង​នៅ​ជាមួយ Barcelona ដដែល​"៕

 

adverise with khmeread
ប្រភព៖ Marca

មតិយោបល់