adverise with khmeread Dell inspiron 15 7000 3225 014

កុំព្យូទ័រ​ម៉ាក Dell Inspiron 15 7000 មាន​សមត្ថភាព​ខ្ពស់​មិនធម្មតា និង​តម្លៃ​មហា​សមរម្យ​

    ​កុំព្យូទ័រ​ម៉ាក Dell Inspiron 15 7000 នឹង​អនុញ្ញាតឱ្យ​លោកអ្នក​លេង​នូវ​ហ្គេម​កុំព្យូទ័រ​ដែល​ចង់បាន ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់​ច្រើន​នោះទេ​។​

​    ​ប៉ុន្ដែ​វា​មាន​ចំណុច​អវិជ្ជមាន​ត្រង់​ថា​វា​ក្រាស់ ធ្ងន់ និង​រូបរាង​មិនសូវ​ស្អាត​។​

​    ​កុំព្យូទ័រ​នេះ​មានតម្លៃ​ចាប់ពី​៨០០​ដុល្លារ ហើយ​វា​មាន​សមត្ថភាព​អាច​ឲ្យ​អ្នកធ្វើការ​លើ​កម្មវិធី​ធំៗ​ដោយ​មិនមាន​ភាពរអាក់រអួល ក្នុងនោះ​អ្នក​អាច​លេង​ហ្គេម​ធំៗ​ដូចជា Fallout 4, GTA 5, The Witcher 3 ជាមួយនឹង​ការកំណត់ Graphic ក្នុង​កម្រិត​ទាប​។​

​    ​លក្ខណៈសម្បត្តិ​របស់​វា​គឺមាន​អេក្រង់ ១៥​អ៊ី​ញ កញ្ជក់​អេក្រង់​ប្រភេទ LCD មិនមាន​ចំណាំងផ្លាត និង​មាន​ទំហំ Resolution ១០៨០ ភិ​ច​សែ​ល​។ វា​ប្រើ​នូវ CPU Core i7 -4500U ល្បឿន ១,៨០ ជី​ហ្គា​ហឺត​។ ចំណែក RAM វិញ​មាន ៨​ជី​ហ្គា​ប៊ៃ ល្បឿន ១៦០០​មេ​ហ្គា​ហឺត អាចដាក់​ថែម​បាន​រហូតដល់​១៦​ជី​ហ្គា​ប៊ៃ​។ ក្រាហ្វិក​វា​វិញ​ប្រើ​នូវ NVidia GeForce GT 750M មាន​មេ​មូ​រី​២​ជី​ហ្គា​ប៊ៃ មាន DirectX 11.2 និង OpenGL 4.4​។ ផ្សេងៗ​ទៀត Ethernet Ports មាន​មួយ​, HDMI Port មាន​មួយ​, កន្លែង​ដោត​កាស​មាន​មួយ​, USB 3.0 មាន​បួន Port, Memory Card Reader មាន​, Touch Screen មាន​, Bluetooth & Wireless មាន និង​ថាមពល​ថ្ម​កាន់​បាន​ប្រាំមួយ​ម៉ោង​កន្លះ​៕​

 

adverise with khmeread

មតិយោបល់