adverise with khmeread 1

FIFA លុប​លោក Sepp Blatter ចេញពី​ប្រវត្តិសាស្ត្រ​ខ្លួន​ហើយ​?

​    ​ម្តងទៀត​ហើយ​ដែល​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ធ្វើ​មិនដឹងមិនឮ​ចំពោះ​លោក Sepp Blatter ស្រប​ពេលដែល​ពួកគេ​កំពុង​ស្វែងរក​ឱកាស​លុប​រូបគាត់​ចេញពី​ប្រវត្តិសាស្ត្រ​របស់ FIFA​។​

​    ​អតីត​ប្រធាន FIFA ដ៏​សម្បូរ​រឿងអាស្រូវ​រូបនេះ​បាន​ប្រារព្ធ​ពិធី​ខួបកំណើត ៨០ ឆ្នាំ​របស់លោក​កាលពី​ម្សិលមិញ​ប៉ុន្តែ​គាត់​មិនបាន​ស្ថិតក្នុង​ចំណោម​ជន​ល្បី​ដែល​ត្រូវបាន​អបអរ​ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​តាមរយៈ​បណ្តាញ​សង្គម​នោះទេ​។​

​    ​ខ្សែការពារ​ក្រុម​អ្នកបុណ្យ Barcelona កីឡាករ Ivan Rakitic និង​ខ្សែប្រយុទ្ធ Samuel Eto បាន​ស្ថិត​ក្នុងចំណោម​អ្នក​ឯទៀត​ដែល​ត្រូវបាន​គេ​រំលឹក​ដល់​ថ្ងៃកំណើត​ទី ១០ ខែមីនា​របស់​ពួកគេ​កាលពី​ម្សិលមិញ​។​

​    ​លោក Blatter បាន​ចុះ​ចេញពី​តំណែង​ជា​ប្រធាន​សហព័ន្ធ​កាលពី​ឆ្នាំមុន មុននឹង​ត្រូវបាន​ហាមឃាត់​ពី​សកម្មភាព​បាល់ទាត់រ​យៈ​ពេល​ប្រាំ​មួយឆ្នាំ​បន្ទាប់​ការស៊ើបអង្កេត​ករណីរ​បស់​គាត់​។​

​    ​រដ្ឋអាជ្ញា​ស្វ៊ី​សបាន​ចោទប្រកាន់​លោក​ពីបទ​ការ​ឆ្លៀត​យក​ថវិកា​ទៅប្រើ​ប្រាស់​ខុសច្បាប់​ជុំវិញ​កិច្ចព្រមព្រៀង​ទូរទស្សន៍​និង​ការទូទាត់​មិន​ស្មោះត្រង់​ទៅ​លោក Michel Platini៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់