មគ្គុទេសក៍ម្នាក់ណែនាំក្រុមនិស្សិតប្រុសទៅមើលឱ្យស្គាល់ជុំវិញសាកលវិទ្យាល័យ, សំណួរមិនគួរឱ្យជឿស្រាប់តែលេចឡើង នៅពេលទៅដល់អគារស្នាក់នៅរបស់ក្រុមនិស្សិតស្រី

សំណើច ៖ សាស្ត្រាចារ្យផ្នែកភាសាអង់គ្លេសម្នាក់បានប្រាប់ដល់និស្សិតប្រុសមួយថ្នាក់របស់គាត់ថា នឹងមានមនុស្សម្នាក់នាំពួកគេដើរឱ្យស្គាល់ជុំវិញសាលា។

ដូច្នេះមិនយូរប៉ុន្មាន មានមគ្គុទេសក៍ម្នាក់ចូលមក រួចដឹកនាំក្រុមនិស្សិតទាំងនោះដើរមើលជុំវិញសាកលវិទ្យាល័យ។ គាត់បានបង្ហាញដេប៉ាតេម៉ង់វិទ្យាសាស្ត្រ ដេប៉ាតេម៉ង់សិល្បៈនិងកីឡា និងដេប៉ាតេម៉ង់ជាច្រើនទៀត ហើយបន្ទាប់មក គាត់បានបញ្ឈប់និស្សិតប្រុសទាំងនោះត្រឹមអគារស្នាក់នៅរបស់ពួកនិស្សិតស្រី។ 

មគ្គុទេសក៍ម្នាក់នោះប្រាប់ថា "ប្រុសៗមិនអនុញ្ញាតឱ្យទៅទីនោះទេ បើគេចាប់បានល្មើសច្បាប់លបចូលទៅបន្ទប់ស្រីៗជាលើកទី១ នឹងត្រូវផាកពិន័យ ២៥ ដុល្លារ។ លើកទី២នឹងផាក ៥០ ដុល្លារ លើកទី៣ ផាក១០០ដុល្លារ និយាយរួមគឺផាកគុណនឹងពីរជាបន្តបន្ទាប់តែម្តង..."។ 

គ្រាន់តែស្តាប់ឮដូច្នេះ និស្សិតប្រុសម្នាក់ចាប់អារម្មណ៍ជាងគេ រួចលើកដៃសួរថា "ចុះសំបុត្រផាកពិន័យពេញមួយឆ្នាំតែម្តង គេគិតប៉ុន្មានលោកគ្រូ?"៕ 

adverise with khmeread
tiger
Loading ad ...