សំបុត្របណ្តាំចុងក្រោយផ្ញើទៅសេនាប្រមុខ មុនពេលហ៊ីត្លែរបាញ់បំបែកក្បាលសម្លាប់ខ្លួន កំពុងដាក់លក់ដេញថ្លៃនៅអាមេរិក

ប្រធានក្រុមហ៊ុនលក់ដេញថ្លៃមួយ ដែលបច្ចុប្បន្នកំពុងលក់សំបុត្រអត្តឃាតរបស់ហ៊ីត្លែរ បានសង្កេតឃើញនៅក្នុងសំបុត្រនោះថា មេដឹកនាំបក្សណាស៊ីរូបនេះបានព្យាយាមបង្ហាញខ្លួនឯងជាមេដឹកនាំដ៏អង់អាចក្លាហានរបស់ប្រជាជនគាត់រហូតដល់ទីបញ្ចប់ ខណៈការពិតជាក់ស្តែង ជម្រើសនៃការស្លាប់របស់គាត់ដូចជាមិនក្លាហានដូចការនិយាយនោះទេ។

ទូរលេខមួយដែលផ្ញើដោយអាដូហ្វ ហ៊ីត្លែរនៅខែមេសាឆ្នាំ ១៩៤៥ ទៅមេបញ្ជាការម្នាក់របស់គាត់ ដោយប្រាប់មេបញ្ជាការរូបនោះថា មេដឹកនាំបក្សណាស៊ីមានបំណងបន្តស្នាក់នៅក្នុងទីក្រុងបែរឡាំងនៅចំពោះមុខការរុលចូលរបស់កងទ័ពសូវៀត ឥឡូវនេះកំពុងត្រូវបានដាក់លក់ដេញថ្លៃដោយក្រុមហ៊ុន Alexander Historical Auctions ក្នុងរដ្ឋម៉ារីលែន។ 

ហ៊ីត្លែរបានសរសេរទៅឱ្យសេនាប្រមុខ Ferdinand Schorner ថា "ខ្ញុំនឹងបន្តស្នាក់នៅបែរឡាំងដើម្បីចូលរួមបង្ហាញពីកិត្តិយសក្នុងសមរភូមិសម្រេចសេចក្តីសម្រាប់អាល្លឺម៉ង់និងដើម្បីធ្វើជាគំរូល្អដល់អ្នកទាំងឡាយ ដែលនៅសេសសល់។ ខ្ញុំជឿជាក់ថាតាមរបៀបនេះខ្ញុំនឹងបម្រើដល់អាល្លឺម៉ង់អស់ពីសមត្ថភាព។ សម្រាប់អ្នកទាំងឡាយដែលនៅសេសសល់ រាល់ការប្រឹងប្រែងត្រូវតែធ្វើឡើងដើម្បីឈ្នះការតស៊ូដើម្បីទីក្រុងបែរឡាំង។ អ្នកអាចជួយអស់ពីសមត្ថភាពនៅទីនោះ ដោយការរុលទៅទិសខាងជើងឱ្យបានលឿនតាមដែលអាចធ្វើបាន"។

ដូចដែលប្រធានក្រុមហ៊ុនលក់ដេញថ្លៃលោក Bill Panagopulos បានពន្យល់ចឹង ទូរលេខនេះជាបំណែកភស្តុតាងជាលាយលក្ខណ៍អក្សរដ៏ពិសេសបំផុតដែលបញ្ជាក់ពីចេតនារបស់លោកហ៊ីត្លែរដើម្បីបន្តនិងស្លាប់នៅក្នុងរដ្ឋធានីអាល្លឺម៉ង់ ដោយធ្វើឱ្យវាក្លាយជា "សំបុត្រអត្តឃាត" ។

លោក Bill Panagopulos បានកត់សម្គាល់ថា "នៅក្នុងសំបុត្រនោះ គាត់ព្យាយាមបង្ហាញខ្លួនឯងជាមេដឹកនាំដ៏អង់អាចក្លាហានរបស់ប្រជាជនគាត់រហូតដល់ទីបញ្ចប់ ដែលតាមពិតជាក់ស្តែងគាត់បានចូលទៅក្នុងបន្ទប់ដេករបស់គាត់ហើយដកកាំភ្លើងបាញ់ក្បាលរបស់គាត់"។

នៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៤៥ អាដូហ្វ ហ៊ីត្លែរ និងដៃគូរបស់គាត់ឈ្មោះអ៊ីវ៉ា ប្រូន (Eva Braun) បានធ្វើអត្តឃាតក្នុងលេណដ្ឋានរបស់លោកនៅទីក្រុងបែរឡាំង។

ទោះយ៉ាងណា សំណុំឯកសារសម្ងាត់របស់ FBI បានបង្ហាញថា នៅឆ្នាំ ១៩៤៥ ទីភ្នាក់ងារចារកម្មនេះបានស៊ើបអង្កេតលើការអះអាងនានាថាលោកហ៊ីត្លែរបានភៀសខ្លួនចេញពីអាល្លឺម៉ង់តាមនាវាមុជទឹកនិងស្វែងរកការជ្រកកោននៅក្នុងប្រទេសអាហ្សង់ទីន៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត