adverise with khmeread 2

ក្រុមហ៊ុន Head យល់ព្រម​ត​កុងត្រា​ជាមួយ​នាង Sharapova បើទោះជា​នាង​អាច​ប្រឈម​នឹង​បម្រាម​បួន​ឆ្នាំ​ក្តី​

​    ​ម្ចាស់​ឧបត្ថម្ភ​នាង Maria Sharapova គឺ​ក្រុមហ៊ុន Head បានប្រកាសថា​ពួកគេ​នឹង​បន្ត​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ជាមួយ​តារា​វាយ​តេ​ន្នី​សរូប​នេះ​បន្តទៀត​។​

​    ​កីឡាការិនី​សញ្ជាតិ​រុស្ស៊ី​រូបនេះ​បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​នៅពេលដែល​នាង​បាន​លាតត្រដាង​ពី​ការធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​សារធាតុ​ហាមឃាត់ Meldonium នៅ​កម្មវិធី Australian Open​។​

​    ​នាង​បាន​បាត់បង់​ទឹកប្រាក់​ចំនួន ១០០ លាន​ផោន​បន្ទាប់ពី​ម្ចាស់​ឧបត្ថម្ភ​ធំៗ​ដូចជា Nike, Porsche និង TAG Heuer បាន​ផ្អាក​កិច្ច​កុងត្រា​កាលពី​ថ្ងៃ​អង្គារ​។​

​    ​ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​ឧបករណ៍ប្រើប្រាស់​មួយ​នេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ពួកគេ​នៅតែ​គាំទ្រ​នាង Sharapova និង​បាន​និយាយថា​អតីត​កីឡាការិនី​វាយ​តេ​ន្នី​សលេខ​មួយ​របស់​ពិភពលោក​រូបនេះ​បាន​បង្កើត​កំហុស​ដ៏​ស្មោះត្រង់​មួយ​។​

​    ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ នាយក​ប្រតិបត្តិ​លោក Johan Eliash បាន​និយាយថា "​ក្រុមហ៊ុន Head មាន​មោទនៈភាព​ដើម្បី​គាំទ្រ​នាង Maria ចាប់ពី​ឥឡូវ​និង​អនាគត​ហើយ​យើង​មានបំណង​បន្ត​កុងត្រា​របស់​នាង​"​។

​    ​លោក Eliash បាន​បន្តទៀតថា "​ភាពស្មោះត្រង់​និង​ភាព​ក្លាយ​ហាន​ដែល​នាង​បានបង្ហាញ​នៅក្នុង​ការប្រកាស​និង​ការទទួលស្គាល់​ចំពោះ​កំហុស​របស់​នាង​ពិតជា​គួរឱ្យ​កោតសរសើរ​"​។​

​    ​គួរបញ្ជាក់​ផងដែរ​ថា ថ្នាំ Meldonium ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​ថ្នាំ​ហាមឃាត់​របស់ WADA កាលពីដើម​ខែម​ករាប​ន្ទា​ប់​ពី​វា​ត្រូវបាន​បង្ហាញថា​អាច​បង្កើន​កម្លាំង​ដល់​អត្ត​ព​លិ​ក​និង​ឆាប់​ជា​ពីរ​បួស​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់