គ្មានក្តីបារម្ភពីការដាច់អ៊ីនធឺណិតដោយសារបំរែបំរួលភ្លើងពីក្រុមហ៊ុនអ៊ីនធឺណិត TODAY Communication

ក្រោយពីសេចក្ដីប្រកាសរបស់អគ្គិសនីកម្ពុជា (EDC) នៅតាមតំបន់មួយចំនួនបានទទួល រងការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយជាបន្ដបន្ទាប់។ ដោយឡែក ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication ដែលកំពុងមាន POP ជុំវិញរាជធានីភ្នំពេញជិត ៣០ និងមាន POP មួយចំនួនទៀតដែលកំពុងប្រតិបត្តិការនៅតាមបណ្តាលខេត្តក្រុងនានា ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងតាខ្មៅ ក្រុងបាវិត និង ក្រុងប៉ោយប៉ែត ក៏ទទួលរងផលប៉ះពាល់បន្តិចបន្តួចផងដែរ។

 

ទោះបីជាយ៉ាងណាដើម្បីបង្ការភាពរអាក់រអួលប្រព័ន្ធអ៊ីនធឺណិតដល់អតិថិជនខ្លួន ក្រុមហ៊ុនអ៊ីន ធឺណិត TODAY Communication បានចាត់វិធានការទាន់ពេលវេលា ដើម្បីកាត់បន្ថយផលប៉ះ ពាល់នេះ ដោយក្រុមហ៊ុនបានបំពាក់ឧបករណ៍ផ្គត់ផ្គង់ភ្លើងបណ្តោះអាសន្ន (Backup Power) ដែលអាចដំណើរការបានរាប់ម៉ោង និងមានម៉ាស៊ីនភ្លើងចល័តសម្រាប់ផ្គត់ផ្គង់តាមទីតាំងដែល ចាំបាច់។ ចំពោះរយៈពេលនៃការរអាក់រអួលមានត្រឹម ១០ ទៅ ១៥នាទីប៉ុណ្ណោះសម្រាប់ទីតាំង ដែលប៉ះពាល់ខ្លាំង។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏តែងតែផ្ញើរជារបាយការណ៍ទៅកាន់ អតិថិជនរបស់ខ្លួនតាមរយៈសារ Facebook Messenger និង Facebook Page ដើម្បីជាការផ្តល់ ដំណឹងរហូតដល់ការផ្គត់ផ្គង់ចរន្តអគ្គីសនីគ្រប់គ្រាន់ឡើងវិញ។

 

លោក ចន្ធី សុធនប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ីនធឺណិត TODAY Communication បានមានប្រសាសន៍ថាយើងមានឧបករណ៍ផ្តល់ជាសញ្ញានៅពេលភ្លើងដាច់ ហើយក្រុមការងារយើងខ្ញុំបានចាត់វិធានការទប់ស្កាត់ភ្លាមៗក្រោយទទួលបានដំណឹងនោះ ដើម្បីធ្វើយ៉ាងណាកុំអោយមានភាពរអាក់រអួលដល់អតិថិជនក្នុងការប្រើប្រាស់អ៊ីនធឺណិត។ ជាលទ្ធផលក្នុងរយៈ ពេល ២ខែមកនេះក្រុមការងារបានខិតខំយ៉ាងខ្លាំងដែលធ្វើអោយ ភាគរយនៃផលប៉ះពាល់ស្ថិតនៅកម្រិតទាបគួរអោយកត់សម្គាល់។

 

លោក សុធន ក៏បានរំលឹកផងដែរថាប្រសិនបើអតិថិជនចង់ទទួលបានការថែទាំមួយដ៏ល្អ លោកអ្នកអាចចូលរួមជាមួយ TODAY បានតាមរយៈកញ្ចប់សេវាកម្មសម្រាប់អាជីវកម្មដែល មានដូចជា Dedicated Broadband Internet (DBI), Business Broadband Internet (BBI), Dark Fiber, Today xFast, Layer 2 VPN (DPLC), Co-Location និង Networking Solutions and Hosting និងកញ្ចប់តាមគេហដ្ឋានវិញលោកអ្នកអាចចូលរួមជាមួយ TODAY តាមរយៈកញ្ចប់ TODAY Fiber។

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។

adverise with khmeread
PR
tiger
Loading ad ...