adverise with khmeread 1

​មួយ​ក្បាច់​នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ក្រុម​នៅ Premier League វិលមុខ​នៅ​រដូវ​កាល​ក្រោយ​ជាក់​ជាមិនខាន​

​    ​តារា​របស់​ក្រុម Bayern Munich ទាំងនេះ​បានបង្ហាញ​ដល់​ប្រិយមិត្ត Man City ពី​ការលេង​បាល់ទាត់​ដ៏​អស្ចារ្យ​ក្រោម​ការបញ្ជា​របស់លោក Pep Guardiola ខណៈ​គ្រូបង្វឹក​រូបនេះ​នឹង​ចាក​ចេញទៅ​ប្រទេស​អង់គ្លេស​នៅ​រដូវ​កាល​ក្រោយ​។​

​    ​ក្រុម​យក្ស​របស់​ប្រទេស​អាល្លឺម៉ង​មួយ​នេះ​បានបង្ហាញ​ការហ្វឹកហាត់​និង​ការលេង​ក្បួន Tiki-Taka ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​។ ក្រុម​កីឡាករ​មួយក្រុម​បូក​បញ្ចូល​ទាំង​កីឡាករ Arjen Robben និង Robert Lewandowski កំពុងតែ​បង្ហាញ​ពី​របៀប​ប៉ះបាល់​មួយ​ប៉ះៗ​ដ៏​គួរ​ជក់ចិត្ត​។​

​    ​ប៉ុន្តែ​កីឡាករ​ដ៏​គួរ​អាណិត​ជាងគេ​នោះ​គឺ Mario Gotze ដែល​បាន​ក្លាយជា​ស្វា​ដេញតាម​យក​បាល់​ដែល​សឹង​មិនអាច​ទៅរួច​៕

 

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់