Madonna និយយាថា ខ្លួននឹង Lady Gagaមិនមែនជាសត្រូវនឹងគ្នាទេ

        តារាចម្រៀង​ប៉ប់ចាស់វស្សា Madonna និយាយថា ខ្លួននិង​តារាចម្រៀង​ស្រី Lady Gaga “មិនមែនជា​សត្រូវ​នឹង​គ្នា​នោះទេ” បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា អ្នក​ទាំង​ពីរ​មាន​ជម្លោះ​នឹងគ្នា​ច្រើនឆ្នាំ​មក​ហើយ។

        រាជិនី​ចម្រៀងប៉ប់​វ័យ​៦០​ឆ្នាំ​រូបនេះ ​បាន​បញ្ចេញ​យោបល់​របស់ខ្លួន​នៅលើ​ក្រប​មុខ​ទស្សនា​វដ្តី British Vogue សម្រាប់លេខ​ចេញផ្សាយ​ខែមិថុនា​ឆ្នាំ​២០១៩​ ដែលត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​អ៊ិនធើណិត​កាលពីថ្ងៃសុក្រ​ ហើយ​គ្រោងនឹង​ដាក់​លក់​ជាសាធារណៈនិង​ ដើម្បី​ដោនឡូត​បាន​ចាប់ពីថ្ងៃទី​១០​ខែឧសភា។

        មាន​សេចក្តីរាយការណ៍​ថា តារាចម្រៀងទាំងពីរនេះ​ចាប់ផ្តើម​មាន​ជម្លោះ បន្ទាប់ពី​ Gaga វ័យ​៣៣​ឆ្នាំ បានចេញផ្សាយ​បទចម្រៀងទោលកាលពីឆ្នាំ​២០១១ ដែលមាន​ចំណង​ជើង​ថា “Born This Way”ដែលបណ្តាលឲ្យ​មានការ​ប្រៀប​ធៀប​ទៅនឹង​បទចម្រៀង​ “Express Yourself”ដែល​ចេញ​កាលពីឆ្នាំ​១៩៨៩ របស់​ Madonna ។ ច្រើន​ឆ្នាំ​មក​នេះ តែងតែមាន​ការ​សួរនាំអំពី​បញ្ហា​និង​អំពី​អារម្មណ៍​របស់​អ្នក​ទាំង​ពីរ​ចំពោះគ្នា​ទៅវិញ​ទៅមក។

        Madonna បាន​ច្រានចោល​ពាក្យចចាមអារ៉ាមស្តីពីជម្លោះនេះជា​បន្ត​បន្ទាប់​ ហើយ​ជារឿយៗបានរិះគន់​និន្នាការដែលចង់ឲ្យ​តារាចម្រៀងទាំងពីរ​មានជម្លោះ ជា​ពិសេសគឺតារាចម្រៀងល្បីៗតែម្តង។

        Madonna បានប្រាប់ទស្សនាវដ្តី British Vogue ថា “​គ្រប់គ្នា​ពេញ​ចិត្ត​នឹង​គំនិត​នៃការ​ឃើញ​ Lady Gaga និង​ខ្ញុំ​ក្លាយ​ជា​សត្រូវនឹងគ្នា​ នៅពេលយើងមិនមែនជា​សត្រូវ​នោះ”។ កាលពីខែកុម្ភៈ​កន្លងទៅ ពាក្យចចាមអារ៉ាម​ស្តីពីជម្លោះ​​រវាងអ្នក​ទាំងពីរ​បាន​បញ្ចប់ទៅវិញ​​ ខណៈ​ពេលតារាចម្រៀងទាំង​ពីរ​បាន​បង្ហាញសាមគ្គីភាព​ បន្ទាប់ពី​កម្មវិធី​ប្រគល់ពាន​អូស្កា៕

adverise with khmeread