adverise with khmeread F4284e59 c424 483a 9acd 93887e275d69

ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់​មនុស្ស​៨​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្តាល ៖ ជ​សង្ស័យ​៨​នាក់​ត​រូ​វ​បាន​ប៉ូលិស​ស្រុក​អង្គស្នួល ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណីចែក ចាយ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី ថ្ងៃទី ១០ មិនា ឆ្នាំ ២០១៦ វេលា​ម៉ោង ១០ និង ៣០ នាទី នៅផ្ទះ​ឈ្មោះ​ចាន​សុជាតិ ភូមិ​ថ្មី​ឃុំ បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៖ ចំនួន ០៨​នាក់​ដែល​ឃាត់ខ្លួន​១/-​ឈ្មោះ ចាន់ សុជាតិ​ភេទ ប្រុស​អាយុ ១៨ ឆ្នាំ ជនជាតិ ខែ្មរ មុខរបរ​កម្មករសំណង់ នៅ​ភូមិ​ត្រាច​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ជា​អ្នក​ចែកចាយ​និង​ផ្តល់​ទីក​នែ្ល​ង​ឲ្យ​ប្រើប្រាស់។​ និង​មាន​ដីកានាំខ្លួន​លេខ​០៥៣​ចុះ​ថ្ងៃទី​១០​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​ចៅក្រម​ស៊ើបសួរ ទី សំណាង​,២/-​ឈ្មោះ ឯក ផាន់​ណា​រុំ​ភេទ ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត នៅ ភូមិ​ត្នោត​ម្តើ​ម ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​ (​ចែកចាយ​និង​ប្រើប្រាស់​)៣/-​ឈ្មោះ​សារ គឹម​មករា​ភេទ ស្រី​អាយុ ២៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​មេផ្ទះ នៅ​ភូមិ ត្នោត​ម្តើ​ម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​ (​ចែកចាយ​និង​ប្រើប្រាស់​)៤-​ឈ្មោះ​ម៉ៅ ម៉េង​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​ចុងភៅ​នៅ​ភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល (​ប្រើប្រាស់​)៥-​ឈ្មោះ​ម៉ៅ វាសនា​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​មិន​ពិត​នៅ​ភូមិ ព្រៃ​សំរោង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល​(​ប្រើប្រាស់​)៦-​ឈ្មោះ​យ៉េ​ង សំ​​អឿ​ន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​កម្មករសំណង់ នៅ​ភូមិ​ត្រពាំង​ទ្រា ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ​(​ប្រើប្រាស់​)៧-​ឈ្មោះ​មឿ​ក ម៉ៃ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​កម្មករសំណង់​នៅ​ភូមិ​ត្រពាំង​ទ្រា​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​(​ប្រើប្រាស់​)៨-​ឈ្មោះ​ផន សុភា​ហៅ​ភិនភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​កម្មករ​រោងចក្រ​។ ​(​ប្រើប្រាស់​)​មាន​លិខិតបញ្ជាក់​ពី​មន្ទីរពេទ្យ​មិត្តភាព ខែ្មរ​សូ​វៀត​ថា​ឈ្មោះ​ផន សុភា​ហៅ​ភិន​នេះ​មាន​ជម្ងឺ​សរសៃ​ប្រាសាទ​។​

     ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​ចាប់យក​៖១-​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​០១​កញ្ចប់​តូច​។ ​២-​ដប​ទឹក​បរិ​សុ​ទ្ឋ​ទុយោ​ដែល​ប្រើ​រួច​ចំនួន​០១​។​ ៣-​ទូរស័ព្ទ​ណូគា​អិន​ចុច​ពិល​ចំនូ​ន​០២​គ្រឿ​ង​។​៤-​ចង្ក្រានហ្គាស់​ចំនួន​០១​។​៥-​កាំភ្លើង​ច្នៃ​ប្រើ​ខ្យល់​ប្រើ​កាំ​កង់​០១​ដើម ដាវ​០១​និង​៦-​ថង់​ដែល​ប្រើប្រាស់​រួច​និង​ឧ​បករ​ប្រើប្រាស់​មួយចំនួន​។​

    ប៉ូលិស​បន្តថា កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​បានទទួល​ព​ត៌​ពី​មហាជន​ល្អ​ថា​មានមុខ​ស​ញ្ញ​កំពុង​ប្រើប្រាស់​ថ្នាំញៀន​ក៍បាន​សហការ​ជាមួយ​ប៉ុស្តិ៍​ពើក​,​បែក​ចាន​ចុះបង្ក្រាប​ឃាត់ខ្លួន​បាន​ចំនួន​៨​នាក់​។​ពេលនោះ​ឈ្មោះ​ចាន់ សុជាតិ​ជា​ម្ចាស់​បាន​សារ ភាពថា​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​សារ​គឹម មករា​និង​ឈ្មោះ​ឯក ផាន់​ណា​រុំ​នៅ ​ភូមិ​ត្នោត​ម្តើ​ម ​ឃុំ​បែក​ចាន ​ស្រុក​អង្គស្នួល​ទើប វេលា​ម៉ោង​១២​និង​១០​នាទី​លោក​អធិការ​បាន​រាយ​ការ​ណ៏​ជូន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​សុំ​ឆែកឆេរ​រកឃើញ​ថង់​ប្រើប្រាស់​រួច​និង​ឧ​បករ​ណ៏​មួយចំនួន​។ ​បញ្ជាក់​ឈ្មោះ​ចាន់​សុជាតិ​ ទិញយកទៅ​ឲ្យ​ឈ្មោះខាងលើ​ប្រើប្រាស់​នៅផ្ទះ​របស់ខ្លួន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់