យន្តហោះដឹកអ្នកដំណើររុស្ស៊ីចុះចតដល់ដីទៅហើយ បែរជាផ្ទុះឆេះស្លាប់មនុស្សយ៉ាងច្រើន និងនៅរស់មួយចំនួន

មនុស្ស ៤៧នាក់ត្រូវបានសម្លាប់ បន្ទាប់ពីយន្តហោះរុស្ស៊ីមួយគ្រឿងបានចុះចតជាបន្ទាន់ និងផ្ទុះឆេះនៅព្រលានយន្តហោះ Sheremetyevo នៅទីក្រុងមូស្គូ។

វីឌីអូនៅលើបណ្តាញសង្គមបានបង្ហាញពីទិដ្ឋភាពរបស់អ្នកដំណើរ ដែលកំពុងប្រើប្រាស់ច្រករអិលបន្ទាន់ដើម្បីគេចពីយន្តហោះ Aeroflot ដែលកំពុងឆេះ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ក្មេងពីរនាក់ និងអ្នកបើកយន្តហោះម្នាក់បានស្ថិតក្នុងចំណោមអ្នកស្លាប់។

សាក្សីម្នាក់បាននិយាយថាវាគឺជា "អព្ភូតហេតុដ៏អស្ចារ្យមួយ" សម្រាប់ដែលមនុស្សអាចជម្លៀសខ្លួនចេញពីយន្តហោះ ដែលដឹកអ្នកដំណើរ ៧៣នាក់ និងនាវិក ៥នាក់មួយគ្រឿងនេះ។

មន្ត្រីគណៈកម្មការស៊ើបអង្កេតលោកស្រី Yelena Markovskaya បាននិយាយថា "មានអ្នកនៅរស់ ៣៧នាក់ - អ្នកដំណើរ ៣៣នាក់និងសមាជិកអាកាសយានិក ៤នាក់"។

មនុស្ស ៥នាក់ស្ថិតនៅក្នុងមន្ទីរពេទ្យ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិរុស្ស៊ី Aeroflot បាននិយាយថាយន្ដហោះនេះ ត្រូវបានបង្ខំឱ្យត្រលប់ទៅព្រលានយន្តហោះវិញដោយហេតុផលបច្ចេកទេស ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។

ជើងហោះហើរមួយចំនួនបានបង្វែរទៅព្រលានយន្តហោះផ្សេងទៀត៕

 
adverise with khmeread
tiger
Loading ad ...